ព័ត៌មានជាតិ
អន្តរក្រសួង ពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងអាងទន្លេ ប្រកបដោយចីរភាព
អន្តរក្រសួង នៃគណកម្មាការជាតិគ្រប់គ្រងអាងទន្លេ ប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងអាងទន្លេព្រមទាំងពិភាក្សា និងពង្រឹងកិច្ចលើការងារគ្រប់គ្រងប្រកបដោយចីរភាព ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអភិបាល នៃគណៈអភិបាលរាជធានី/ខេត្តទាំង ២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។

ដោយមានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង នៃគណកម្មាការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងអាងទន្លេព្រមទាំងពិភាក្សា និងពង្រឹងកិច្ចលើការងារគ្រប់គ្រងប្រកបដោយចីរភាព នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧត្តុនិយម នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ផ្លូវទឹកនៅព្រះរាជាណាចក្រកម្ពុជារួមមាន សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក អូរ ដែលចែកចេញ ជា ៣៩ អាងទន្លេ/ស្ទឹង និង មាន ៧ តំបន់៖ ១. តំបន់មាត់ សមុទ្រ ២. តំបន់ទន្លេ បាសាក់ ៣. តំបន់ទន្លេសាប ៤. តំបនទន្លេភាគឦសាន ៥. តំបន់មេគង្គលើ ៦. តំបន់ភាគអាគ្នេយ៍ និង៧. តំបន់ដីសណ្តមេគង្គក្រោម។

អាងទន្លេទាំងអស់ត្រូវមានការគ្រប់គ្រងដូចខាងក្រោម៖
– ប្រព័ន្ធផ្លូវទឹកកម្ពុជាមានសត្តានុពលធនធានទឹកដ៏ធំធេង ដែលបម្រើលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង ចិញ្ចឹមជីវិតរបស់សហគមន៍នៅក្នុងតំបន់
– ការគ្រប់គ្រងប្រព័ន្ធផ្លូវទឹក សំដៅលើការត្រួតពិនិត្យរំហូរទឹក និងការគាំពារប្រព័ន្ធផ្លូវទឹកឱ្យមានតុល្យភាព ដើម្បីធានានូវសុខភាពផ្លូវទឹក ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ

– សុខភាពប្រព័ន្ធផ្លូវទឹកមានសារៈសំខាន់ណាស់ចំពោះបរិស្ថាន និងសុខុមាលភាពដល់ជីវិតរស់នៅរបស់មនុស្ស សត្វ និងរុក្ខជាតិ
– ផ្តល់ជាប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ ជីវចម្រុះ ជលផល និងទីជម្រក សន្តិសុខស្បៀង សង្គមសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ