ព័ត៌មានជាតិ
អភិបាលខេត្តជើងខ្លាំង៤រូប នៅរក្សាតំណែង ខណៈអភិបាល៤រូបទៀត របូតតំណែងនេះ
ព្រះមហាក្សត្រ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ បានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្លាស់ប្តូរភារកិច្ចអភិបាលខេត្តចំនួន ៨ រូប ក្នុងនោះ អភិបាលខេត្ត៤រូប នៅរក្សាតំណែងជាតួនាទីជាអភិបាលខេត្ត ខណៈអភិបាលខេត្ត៤ រូបទៀតរបូតតំណែងជាអភិបាលខេត្ត ត្រូវបានផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះដែរ អភិបាលរងរាជធានីភ្នំពេញ ២រូប និងអភិបាលរងខេត្ត ២រូប ត្រូវបានព្រះមហាក្សត្រតែងតាំងទៅជាអភិបាលខេត្ត។

យោងព្រះរាជក្រឹត្យ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អភិបាលខេត្ត៤រូប ដែលនៅរក្សាតំណែងនេះរួមមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់ប្តូរទៅជាអភិបាលខេត្តកណ្តាល លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរទៅជាអភិបាលខេត្តតាកែវ។ ចំណែក លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ ខណៈលោក ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ។

ចំណែក អភិបាលខេត្ត៤រូបទៀត ត្រូវបានបញ្ចប់តំណែងជាអភិបាលខេត្ត ក្នុងនោះរួមមាន លោក អ៊ូច ភា អភិបាលខេត្តកាកែវ លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និង ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង ខណៈលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តនេះ។
ចំណែក លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ហើយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញដូចគ្នា ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ។
ជុំវិញការផ្លាស់ប្តូរភារកិច្ចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២៥ ខែមិថុនានេះថា ការតែងតាំង ផ្លាស់ប្តូរនាពេលនេះ ដើម្បីធានាប្រសិទ្ធភាពការងារនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖«ធម្មតាយើងត្រូវផ្លាស់ប្តូរអញ្ចឹងហើយ កាលពីមុនក៏យើងធ្លាប់ឃើញហើយ ជារឿយៗគឺមានការផ្លាស់ប្តូរទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ អ៊ីចឹង! ដំណើរនេះអត់មានអីប្លែកទេ គឺជាដំណើរការធម្មតាដើម្បីប្រសិទ្ធភាពការងារនៅក្នុងរដ្ឋបាល»៕
អត្ថបទ៖ ឡាយ សាមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ