ព័ត៌មានជាតិ
កម្ពុជាកំពុងរង់ចាំភ្លើងខៀវ នាំចេញទុរេនទៅកាន់ទីផ្សារចិន
កម្ពុជាកំពុងរង់ចាំលទ្ធភាពក្នុងការយល់ព្រមបើកច្រកនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ខណៈការចរចារបន្តអូសបន្លាយរយៈពេលយូរមកហើយ។
កន្លងមក មានក្រុមវិនិយោគិនចិនបានជួបចរចារជាមួយកសិករដើម្បីប្រមូលទិញទុរេនសំឡូត ខេត្តបាត់ដំបងនាំចេញទៅប្រទេសចិន។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ នេះថា ទុរេននៅខេត្តបាត់ដំបងឱ្យហុចផលប្រមាណ ៥០០ ហិកតា ខណៈភាគីចិនមិនទាន់អនុញ្ញាតឱ្យនាំទុរេនទៅកាន់ទីផ្សារខ្លួនឡើយ។
លោកថា មន្ទីរកសិកម្មខេត្តបាត់ដំបង បានចងក្រងក្រុមអាជីវកម្មទុរេនប្រមាណជាង ១០០ គ្រួសារ ក្នុងនោះមាន ៦០ គ្រួសារទទួលបានការបណ្ដុះបណ្ដាល កម្មវិធីអនុវត្តកសិកម្មល្អ (GAP) ខណៈ ១២ គ្រួសារទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អ (GAP) ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឈឹម វជិរា សង្ឃឹមថា ប្រសិនបើទុរេនកម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន នោះកាន់តែប្រសើរ ខណៈចម្ការទុរេននៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង មានលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមការទាមទារពីភាគីចិន។
តម្លៃទុរេននៅខេត្តបាត់ដំបង នៅដើមដៃចន្លោះពី ២ ម៉ឺន ៣ ពាន់រៀល ទៅ ២ ម៉ឺន ៥ ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈបច្ចុប្បន្នធ្លាក់ចុះមកនៅ ១ ម៉ឺន ៤ ពាន់រៀល ទៅ ១ ម៉ឺន ៦ ពាន់រៀលនាចុងរដូវនេះ ខណៈដែលទិន្នផលបានធ្លាក់ចុះ ៤០ ភាគរយ ដោយសារបាតុភូតអេលនីណូ។ លោក ឈឹម វជិរា បញ្ជាក់បន្ថែម។
ម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូត លោក កែវ វិបុល បញ្ជាក់ថា អាកាសធាតុក្ដៅ បានទាញទម្លាក់ទិន្នផលទុរេននៅឆ្នាំនេះ ហើយកសិករមួយចំនួនក៏ជួបការលំបាកដោយសារការចំណាយដើមទុនច្រើនជាងមុន។
លោករំពឹងថា តម្លៃទុរេននៅឆ្នាំក្រោយ នឹងមានភាពល្អប្រសើរ គ្រាដែលមានតម្រូវការក្នុងស្រុក និងប្រទេសជិតខាងដូចជាថៃជាដើម។
របាយការណ៍របស់ការិយល័យកសិកម្ម ស្រុកសំឡូតបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ការប្រមូលផលទុរេនក្នុងស្រុកសំឡូតក្នុងទំហំផ្ទៃដី ៤៥៧ ហិកតា ដែលទទួលបានទិន្នផល ៤ ពាន់ ៤ រយ ៨៨ តោន គិតជាទឹកប្រាក់ប្រមាណ ១៦ លាន ៨៣ ម៉ឺនដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា