ព័ត៌មានជាតិ
ដំណឹងមុននេះ វ៉ាក់សាំងចិនជំហានទី២ ៤០ ម៉ឺនដូសដែលផ្តល់ជូនកម្ពុជានឹងមកដល់មុនចូលឆ្នាំខ្មែរ
ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសថា វ៉ាក់សាំងចំនួន ៤០ ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់អ្នកព័ត៌មានថា វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិនចំនួន ៤០ ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា មុនចូលឆ្នាំខ្មែរ។
ស្ថានទូតចិនលើកឡើងថា”ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា”។ ស្ថានទូតមិនទាន់បញ្ជាក់ពីកាលបចេ្ឆទជាក់លាក់នៅឡើយទេ។
រដ្ឋាភិបាលចិន បានសម្រេចផ្តល់វ៉ាក់សាំង ដែលជំនួយឥតសំណងដល់កម្ពុជា ចំនួន ១ លានដូស ខណៈដែលជំហានទី១ បាន ៦០ ម៉ឺនដូសដឹកមកដល់កម្ពុជា នឹងបានដាក់ឲ្យប្រើប្រាស់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលជាក្រុមអាទិភាពជាបណ្តើៗ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»