Connect with us

ព័ត៌មានជាតិ

បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១២

បានផុស

នៅ

គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន ១២ បានចូលជាសមាជិក រួមមាន៖ ១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣. សាកលវិទ្យាល័យជាតិបាត់ដំបង ៤. សាកលវិទ្យាល័យស្វាយរៀង ៥. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៦. សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៧. សាកលវិទ្យាល័យជាតិគ្រប់គ្រង ៨. សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៩. សាកលវិទ្យាល័យក្រចេះ ១០. វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១១. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង ១២. សាកលវិទ្យាល័យអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្ដុះបណ្តាលបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សាស្រ្តាចារ្យ បុគ្គលិកអប់រំ តំណាងដៃគូអភិវឌ្ឍ តំណាងមកពីស្ថាប័នរដ្ឋ និងឯកជន ភ្ញៀវកិត្តិយសជាតិ និងសិស្សនិស្សិត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍ជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ព្រមទាំងអង្គពិធីអំពីសមិទ្ធផលការងារសំខាន់ៗរបស់ អនុវិស័យឧត្តមសិក្សា ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ជាពិសេសវឌ្ឍនភាពក្នុងការបណ្តុះបណ្តាលមុខជំនាញបច្ចេកវិទ្យាឌីជីថល។

ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) មានគោលបំណង៖ ទី១. បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២. ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអបរំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣. ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង ៤. បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់និងសាកលលោក។

បន្ទាប់ពីស្ដាប់របាយការណ៍ខាងលើ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ និងនិស្សិត ដែលបានប្រឹងប្រែងរួមគ្នាអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ដោយលើកឡើងថា “គុណភាពអប់រំ គឺជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស” និងជំរុញឱ្យគិតគូរបើកបង្រៀនតាមអនឡាញ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតនៅតាម បណ្ដាខេត្តឆ្ងាយៗអាចមានឱកាសបន្តការសិក្សាដោយភាពងាយស្រួល ក្នុងគោលដៅកាត់បន្ថយគម្លាតវិស័យអប់រំឱ្យដល់តាមបណ្ដាខេត្ត តាមរយៈការចែករំលែកធនធានចំណេះដឹង ដោយការចងក្រងជាបណ្ដាញសាកលវិទ្យាល័យ។ ជាមួយនេះដែរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គាំទ្រចំពោះគំនិតដែលមានលក្ខណៈបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ និងការច្នៃប្រឌិតក្នុងវិស័យអប់រំ ដើម្បីកសាងបាននូវធនធានមនុស្សប្រកបដោយសក្ដានុពលសម្រាប់អនាគត ព្រមទាំងលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យបង្កើនការកែទម្រង់ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងប្រកបដោយចីរភាព។

គិតត្រឹមឆ្នាំ២០២៤ នេះ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា សម្រេចបានសមិទ្ធផលការងារដូចខាងក្រោម៖

– បានបង្កើត និងកែលម្អបន្ទប់ស្ទីឌីយោសម្រាប់សាកលវិទ្យាល័យចំនួន៥

– បានតភ្ជាប់បញ្ចូលគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សាកលវិទ្យាល័យសមាជិកចំនួន៦

– បានរៀបចំបង្កើតដូម៉ែន (domain) និងបង្កើតប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀន និងបានដាក់ឱ្យដំណើរការនៅលើ moodle.ccun.edu.kh

– អភិវឌ្ឍសមត្ថភាពសាស្រ្តាចារ្យ និងបុគ្គលិកចំនួន ៥៤ នាក់ លើជំនាញផលិតមេរៀន ផលិតធនធានសិក្សាអនឡាញ ប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងបណ្តាញតាមសាកលវិទ្យាល័យ។

– បានផលិតមាតិកាមេរៀនចំនួន ៦៩ មុខវិជ្ជា សម្រាប់ដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៨ ជំនាញឯកទេស និង បានទទួលនិស្សិតចុះឈ្មោះចូលរៀនចំនួន ៥៤៣២ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា ជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិលើកទី១៣

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

ជីវិតកម្សាន្ដ១៣ នាទីutes មុន

Kimberly ប្រាប់ហេតុផលមិនអាចយកកូនបានភ្លាមៗ ទោះរៀបការជិត២ឆ្នាំក្ដី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ការបង្រ្កាបក្រុម​ឆបោក Call- Center​ កាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុ ២០%

ព័ត៌មានជាតិ២៥ នាទីutes មុន

លោក ពេជ សោភ័ន៖ វិធានការគន្លឹះក្នុងវិស័យអប់រំ ជាវិធានការថ្មីដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៥ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម