ព័ត៌មានជាតិ
ក្មេងស្រី៣នាក់ លង់ទឹកស្លាប់ ខណៈឪពុកម្ដាយធ្វើការនៅថៃ ទុកឲ្យតាយាយមើលថែ
ឪពុកម្ដាយធ្វើការស្រុកថៃអស់ ទុកក្មេងទាំង៣ ឲ្យរស់នៅជាមួយយាយតា មិនបានមើលមួយភ្លែតក្មេងទាំង៣នោះ បាននាំគ្នាទៅងូតទឹកអូរលង់ស្លាប់ នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យដឹងថា សពក្មេងទាំង៣នាក់នោះ មានឈ្មោះ១ឈ្មោះ អឿយ ផាន់ឡយ ភេទស្រី អាយុ៧ឆ្នាំ, ២ឈ្មោះ ផលស្រីមួយ ភេទស្រី អាយុ៦ឆ្នាំ, ៣ឈ្មោះ សុំ ផាន់ណា ភេទស្រី អាយុ៦ឆ្នាំ ទាំង៣នាក់រស់នៅភូមិ ប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្មេងទាំង៣នាក់នោះ ឪពុកម្តាយទៅធ្វើការនៅថៃអស់បានទុកឲ្យរស់នៅ ជាមួយតានិងយាយ។ នៅមុនពេលកើតហេតុនោះនៅល្ងាច ថ្ងៃទី២៨នោះ ចន្លោះម៉ោង១០.៣០នាទីព្រឹក ដល់ម៉ោង១និង៣០នាទីរសៀលក្មេងទាំង៣នាក់ បាននាំគ្នាទៅលេងទឹកអូរ ចំណុចខាងត្បូង ភូមិចម្ងាយ៤០០ម៉ែត្រ ទឹកមានជម្រៅប្រហែល២ម៉ែត្រ បន្ទាប់មកមានក្មេងប្រុសអាយុ៣ឆ្នាំ ឈ្មោះ អឿយ តៃវ៉ាន់ បានរត់មកប្រាប់ជីតាឈ្មោះ រៀង សាវ៉ាន ភេទប្រុស អាយុ៦២ឆ្នាំថា បងៗបានទៅងូតទឹកអូរប្រហែលលង់ហើយ ភ្លាមនោះគាត់បានជិះម៉ូតូឌុបចៅទៅភ្លាមកន្លែងក្មេងលង់ទឹកនោះ ពេលទៅមិនឃើញក្មេងសង្ស័យថា ក្មេងលង់ធ្លាក់ទៅដល់ដីបានចុះរ៉ាវ ទើបឃើញក្មេងចំនួន៣នាក់នោះ បានស្លាប់ដល់បាតដីក៏ស្រង់មកដាក់លើគោក ដើម្បីជួយសង្គ្រោះតែអកុសលក្មេងទាំង៣នាក់ បានស្លាប់បាត់ទៅហើយ ។សពក្មេងស្រីទាំង៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីក្រុមការងារគណៈកម្មការចម្រុះបានត្រួតពិនិត្យរួចរាល់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ស្ត្រីរងគ្រោះដោយអគ្គិភ័យឆេះផ្ទះទទួលអំណោយបន្ថែមពីអាជ្ញាធរ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី