Connect with us

ព័ត៌មានជាតិ

សហភាពពលកម្មជាតិកម្ពុជា ប្រាប់ទៅបណ្ដាញអ្នកបញ្ជាទិញពីរបាយការណ៍បំភ្លៃរបស់សង់ត្រាល់

បានផុស

នៅ

សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករនិយោជិត៧ម៉ឺននាក់ កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ ជូនបណ្ដាញអ្នកបញ្ជាទិញចំពោះរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» ដែលផ្សព្វផ្សាយបំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា។

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍បានប្រាប់ទៅបណ្តាញអ្នកបញ្ជាទិញទាំងអស់ កុំជឿលើរបាការណ៍អង្គការសង់ត្រាល់ ព្រោះរបាយការណ៍លើកឡើងតែបញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះ។ ខ្លឹមសារនោះមិនស៊ីគា្ន និងចំណងជើងនៃរបាយការណ៍ ហើយពុំអាចចាត់ទុកថា ជាឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ។

សហភាពពលកម្មជាតិកម្ពុជា (NLC) យល់ឃើញពាក្យថា សហជីព គឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើតឡើងដោយកម្មករនិយោជិតមួយក្រុម ដែលបានមូលមតិគ្នាក្នុងការបង្កើតឡើង ក្នុងគោលបំណងសម្រាប់ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត។

ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជាសហជីពណាក៏ ឯករាជ្យដែរគ្រាន់តែមានស្ថាប័នមួយចំនួនចេះតែវាយតម្លៃដោយថាសហជីពនេះឯករាជ្យ សហជីពនោះមិនឯក រាជ្យតែប៉ុណ្ណោះ»។

ប្រភពដដែលបន្តថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស និងបម្រើនយោបាយឱ្យជនបរទេសខិលខូចមួយចំនួន ហើយពួកគេតែងញុះញង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បានដើម្បីបង្កាច់បង្ខូចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតភ័យខ្លាចបាត់បង់ការងារខាតបង់លុយកាក់ទៀតផង។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា «សហព័ន្ធ និងអង្គការប្រភេទនេះ តែងតែទទួលបាននូវជំនួយពីបរទេស ធ្វើការឱ្យបរទេសដើម្បីបំផ្លាញផលប្រយោជន៍រួមរបស់ជនរួមជាតិ និងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង»។

សហភាពពលកម្មជាតិកម្ពុជា (NLC) បានសង្កេតឃើញថា បច្ចុប្បន្នការចុះបញ្ចិការ សហភាពសហព័ន្ធសហជីព សហជីពមូលដ្ឋានណាក៏អាចចុះបញ្ជីបានដែរ ឱ្យតែគោរពតាមលក្ខខណ្ឌដែលបានចែងក្នុងច្បាប់ស្តីពីសហជីព។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន NLC បានស្នើសុំអង្គការសង់ត្រាល់ពិនិត្យ មើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញ ជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំង ដល់សតិអារម្មណ៍របស់អ្នកវិនិយោគទុន ដែលមានស្រាប់ និងកុំឱ្យប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគទុនមកថ្មីៗ ដែលមានបំណងចង់មកវិនិយោគទុននៅប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានោះ NLC ក៏បានស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងអង្គការ សង់ត្រាល់ និងអង្គេតទៅលើជំនួយផ្សេងៗ ដែលអង្គការសង់ត្រាល់ បានទទួលមកដើម្បីធ្វើសកម្មភាពជាប្រចាំក្នុងចេតនាបង្ករបញ្ហា បំភ្លៃការពិត ញុះញ៉ុង បំផ្លិចបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យមានអស្ថេរភាព ខាតប្រយោជន៍កម្មករ និយោជិត និងសង្គមជាតិយើងទាំងមូល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទី មុន

U16 កម្ពុជា មានឱកាស​យក​លេខ១​ក្នុង​ពូលថែមទៀតក្នុងពាន AFF-16 ក្រោយស្មើវៀតណាម

ព័ត៌មានជាតិ៣ នាទី មុន

មន្រ្តីជាន់ខ្ពស់៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនឹងជួយរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារកាន់តែប្រសើរ

ព័ត៌មានជាតិ១៧ នាទី មុន

សហភាពពលកម្មជាតិកម្ពុជា ប្រាប់ទៅបណ្ដាញអ្នកបញ្ជាទិញពីរបាយការណ៍បំភ្លៃរបស់សង់ត្រាល់

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន

ព័ត៌មានជាតិ៤៤ នាទី មុន

ផលិតករកសិកម្មបន្លែតាមសហគមន៍ហាក់មានសន្ទុះលើទីផ្សារ ក្រោយទទួលបានបទពិសោធ និងវគ្គបណ្តុះបបណ្តាល

Sokha Hotels

ព័ត៌មានពេញនិយម