ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងករណីរើសទ័ពថ្មី ត្រូវផ្តល់អាទិភាពលើកូនចៅអតីតយុទ្ធជន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់គោលការណ៍ណែនាំដល់បណ្តាអង្គភាពដែលមានតម្រូវការជ្រើសរើសមន្រ្តីនគរបាល ឬកងទ័ព ត្រូវគិតគូរផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន ដើម្បីជាការសងគុណ និងលើកទឹកចិត្តដល់គ្រួសារអ្នកបម្រើជាតិ។
ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងនាឱកាស អញ្ជើញជាអធិបតី “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤” នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤។

«ខ្ញុំសូមផ្តល់គោលការណ៍ណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ កងទ័ពជើងគោក ប្រភេទទ័ព នៅក្នុងការរើសទ័ពថ្មីបំពេញទៅថ្ងៃក្រោយ សូមផ្តល់អាទិភាព ដល់កូនចៅអតីតយុទ្ធជន កូនចៅអតីតប៉ូលិស កូនចៅអតីតអាវុធហត្ថ ដើម្បីឱ្យគាត់មានឱកាស នៅក្នុងការចូលបំពេញភារកិច្ចជូនជាតិបន្តវេនពីឪពុកម្តាយ»។ នេះជាការថ្លែងឡើងរបស់សម្តេចធិបតី។
ជាមួយគ្នានេះ សម្តេចបានផ្តល់ជាអនុសាសន៍ថា នៅពេលមានការជ្រើសរើសទ័ព ត្រូវផ្តល់អាទិភាពដល់អ្នកដាក់ពាក្យនៅតាមមូលដ្ឋាន ពោល ក្នុងករណីជ្រើសរើសនគរបាលបំពេញឱ្យទិសយោធភូមិភាគ៥ ត្រូវរកអ្នកខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាដើម។
បើតាមសម្តេចធិបតី បានរំឭកថយក្រោយបន្តិចថា ពិតណាស់ កាលពីមុនឆ្នាំរីករាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា មានផែនការផ្តល់គោលការណ៍រើសទ័ព ស្មើនឹងចំនួនចូលនិវត្តន៍ ប៉ុន្តែដោយសារកូវីដ និងបញ្ហាមួយផ្សេងៗ បានធ្វើឱ្យចំនួនទ័ពដែលត្រូវជើសរើសនោះមានការថមថយបន្តបន្តិច។
បែបនេះក្តី សម្តេចបញ្ជាក់ជាថ្មីថា៖«នៅថ្ងៃមុខពេលសេដ្ឋកិច្ចយើងឡើងវិញ នឹងពិនិត្យលទ្ធភាពបង្កើនការរើសទ័ព ប៉ុន្តែសំខាន់បំផុត រើសតិចឬច្រើន គួរផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន»។
ត្រង់ចំណុចនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំមតិសាធារណៈ សម្តេចបានពន្យល់ថា ទោះបីជារដ្ឋផ្តល់អាទិភាពដល់គ្រួសារអតីតយុទ្ធជន ប៉ុន្តែនៅតែបើកឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន។
សម្តេចថ្លែងបែបនេះថា៖« យើងមិនហាម មិនឱ្យយុវជនផ្សេងទៀត(ដាក់ពាក្យទេ) មិនមែនផ្តាច់មុខទៅកូនចៅអតីតយុទ្ធជនទេ។ យើងអាចគិតថា ៥០ ឬ៦០ភាគរយ សម្រាប់ឱ្យអាទិភាពកូនចៅអតីតយុទ្ធជន ហើយយុវជនផ្សេងទៀតដាក់ពាក្យបាន»។

សម្តេចធិបតី បានយកឱកាសនេះ ថ្លែងអំណរគុណដល់អតីតយុទ្ធជនដែលបានលះបង់ចំពោះជាតិមាតុភូមិ និងសមាគមនេះ ដែលបានដោះស្រាយរាប់បញ្ហា និងកង្វល់របស់អតីតយុទ្ធជន បន្ថែមទៅលើអ្វីដែលរដ្ឋាភិបាលបានដាក់ចេញ។
បើយោងតាមសាចររបស់រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ របស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
ដើម្បីរំឭកអំពីវីរភាព និងផ្ដល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ កំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំ។
ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពី អតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតី ស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជា សសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ៕
អត្ថបទ៖ ឡាយ សាមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?