ព័ត៌មានជាតិ
សម្ដេចធិបតី ឱ្យអាជ្ញាធរខេត្តជួយកៀរគរសប្បុរសជន ដើម្បីជួយសង់ផ្ទះជូនអតីតយុទ្ធជន
ដោយមានការខ្វះខាតផ្ទះច្រើនសម្រាប់សាងសង់ជូនអតីតយុទ្ធជន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនថែមទៀត ជាពិសេសអាជ្ញាធរខេត្តត្រូវជួយចលនា និងកៀរគរសប្បុរសជនតាមមូលដ្ឋាន ដើម្បីជួយដល់អតីតយុទ្ធជន។

តាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គឺក្នុងឆ្នាំ២០២៤នេះ មានតម្រូវការផ្ទះសម្រាប់សាងសង់ជូនអតីតយុទ្ធជនរហូតដល់ជាង២ពាន់ខ្នង ដែលទាមទារឱ្យមានការចលនាសប្បុរសជនជួយសង់សាងថែមទៀត។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីរម្លឹកខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃ២៦ ខែមិថុនានេះ ថា កន្លងមក សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារពលីមរណៈមានសរុបប្រមាណជាង៥ពាន់ខ្នងរួចមកហើយ។
ប៉ុន្តែលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ផ្ទះអតីតយុទ្ធជនមានភាពខ្វះខាតច្រើនពេក រហូតដល់ជាង២ពាន់ខ្នង។ ដូច្នេះហើយ លោកទេសរដ្ឋមន្ត្រី បានស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេចធិបតី និងអំពាវនាវដល់សប្បុរសជននានាជួយសង់ផ្ទះបន្ថែមទៀតសម្រាប់អតីតយុទ្ធជន។

ឆ្លើយតបនឹងបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនថែមទៀតដែលបានបញ្ចូលក្នុងគម្រោងវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ សម្ដេចធិបតី បានណែនាំឱ្យអភិបាលខេត្ត ជួយចលនាសប្បុរសជនតាមមូលដ្ឋានសម្រាប់ជួយដល់សមាគមអតីតយុទ្ធជន ជាពិសេសការចលនាសាងសង់ផ្ទះ និងបង្គន់អនាម័យ ត្រូវផ្ដល់អាទិភាពមុនដល់អតីតយុទ្ធជនដែលខ្វះខាតខ្លាំង។

ទន្ទឹមនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំក្រសួងសង្គមកិច្ចបង្កើតគណៈកម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជនតាមឃុំសង្កាត់ និងបន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាព បញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ព្រមទាំងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវការបើករបបសន្តិសុខសង្គមនានា និងការផ្ដល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន។
សម្ដេចធិបតី ចាត់ទុកការសាងសង់ផ្ទះ និងការផ្ដល់ដីដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ជាផ្នែកមួយនៃការដោះស្រាយគោលនយោបាយដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងអតីតយុទ្ធជន អតីតមន្ត្រីរាជការ ដែលបានខិតខំរួមគ្នាធ្វើនាកន្លងមក៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ