ព័ត៌មានជាតិ
កម្ពុជា-ម៉ាឡេស៊ី កំពុងសម្លឹងមើលកិច្ចសហការលើវិស័យសក្តានុពលទ្វេភាគីបន្ថែមទៀត
កម្ពុជា-ម៉ាឡេស៊ី បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ឧស្សាហកម្មម្ហូបអាហារ Halal បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ខណៈភាគីទាំងពីរប្តេជ្ញានឹងពង្រឹង ពង្រីកទំនាក់ទំនងបន្ថែមទៀត។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានយល់ស្របគ្នាអំពីសារៈសំខាន់ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី តាមពេលវេលាសមស្របសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងរិះរកវិស័យសក្តានុពលផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។
បន្ថែមពីនេះ កម្ពុជានិងម៉ាឡេស៊ី ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេងទៀត ដែលប្រទេសទាំងពីរធ្លាប់មានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក ហើយនៅតែបេ្ដជ្ញាចិត្តបន្ដការគាំទ្រជាប្រពៃណីនេះតទៅទៀត។
ឆ្លៀតក្នុងឱកាសនោះដែរលោក សុខ ចិន្តាសោភា បានរំឭកឡើងវិញពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីម៉ាឡេស៊ី និងលទ្ធផលប្រកបដោយផ្លែផ្កា នៅខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យជាច្រើន ក្នុងនោះមានទាំងសន្តិសុខ និងការពារជាតិ ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល ហិរញ្ញវត្ថុ និងសន្តិសុខថាមពល។ បន្ថែមពីនេះ ថ្នាក់ទាំងពីរមានសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលឈានដល់ការបង្កើនកម្រិតទំនាក់ទំនងទៅកាន់កម្រិតថ្មី។
គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងចាប់ផ្ដើមជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិព្រះសីហនុចាប់ពីដើមខែកក្កដាខាងមុខ ក្នុងការចាប់យកឱកាសនៃលំហូរភ្ញៀវទេសចរណ៍ទៅកាន់ខេត្តនៃតំបន់ឆ្នេររបស់កម្ពុជា។
សម្រាប់ទំហំពាណិជ្ជកម្មរវាង កម្ពុជា-ម៉ាឡេស៊ី វិញ មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០២១ មានទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារ នៅឆ្នាំ ២០២២ មានទឹកប្រាក់ ៦២០ លានដុល្លារ និងរយៈពេល ៧ខែ ឆ្នាំ ២០២៣ មានទឹកប្រាក់ ៣៧៧ លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?