ព័ត៌មានជាតិ
ទីស្ដីការគណៈរដ្ឋមន្ត្រី រៀបចំផែនការយុទ្ធសាស្ត្រពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់ខ្លួន
ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានលោក វង្សី វិស្សុត ជារដ្ឋមន្ត្រី បានចាប់ផ្ដើមរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ដើម្បីជាការពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាពស្ថាប័ន ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល។ ផែនការយុទ្ធសាស្រ្តនេះ ក៏ជាឯកសារមួយសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកាអង្គភាពក្រោមឱវាទនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំនេះ គឺដើម្បីជាមគ្គុទ្ទេសក៍បង្ហាញផ្លូវសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងបំពេញការងារប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា ផែនការយុទ្ធសាស្រ្តនេះ ក៏អាចជាឯកសារមួយ ដែលជាមូលដ្ឋានសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំ ហើយអង្គភាពក្រោមឱវាទត្រូវរៀបចំផែនការរបស់ខ្លួនទៅតាមផ្នែកនីមួយៗ ដោយមានទាំងផែនការសកម្មភាព មធ្យោបាយ និងសូចនាករសមិទ្ធកម្មគន្លឹះ។
លើកឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ថា ទីស្តីការគណៈរដ្ឋមន្រ្តីមានចក្ខុវិស័យចង់ក្លាយជាស្ថាប័នមានសមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំពេញការងារប្រកប ដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ហើយដើម្បីសម្រេចចក្ខុវិស័យនេះ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវមានគុណតម្លៃស្នូលចំនួន៤ គឺ៖ ១) នីតិរដ្ឋ និងការពារផលប្រយោជន៍សាធារណៈ ២) គុណាធិបតេយ្យ ៣) សាមគ្គីភាព និងបរិយាប័ន្ន ៤) វិជ្ជាជីវៈ និងក្រមសីលធម៌។

ដោយផ្អែកលើចក្ខុវិស័យ និងគុណតម្លៃស្នូលខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានណែនាំដល់ក្រុមការងារចំពោះកិច្ចរៀបចំផែនការយុទ្ធសាស្រ្តឱ្យគិតគូរអំពីបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចំនួន៤ ដែលរួមមាន៖ ១) ការរៀបចំកិច្ចដំណើរការរបស់គណៈរដ្ឋមន្រ្តី និងការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ២) ការសិក្សាស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសំណើ/ឯកសាររបស់ក្រសួងស្ថាប័ន និងលិខិតបទដ្ឋានគតិយុត្ត ទាំងទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ៣) ការសម្របសម្រួលកិច្ចការអន្តរក្រសួង និង ៤) ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ដើម្បីសម្រេចបាននូវបេសកកម្មខាងលើប្រកបដោយភាពជោគជ័យ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏ត្រូវរៀបចំវិភាគមុខងារ និងរចនាសម្ព័ន្ធឡើងវិញឱ្យសមស្រប រៀបចំប្រព័ន្ធការងារឱ្យកាន់តែស្រាល និងមានប្រសិទ្ធភាព បណ្តុះបណ្តាលសមត្ថភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ជំរុញបរិវត្តកម្មឌីជីថល ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និងពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានស្នើឱ្យក្រុមការងារបន្តពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីកែសម្រួល និងសម្រួចផែនការយុទ្ធសាស្រ្តនេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ រួចដាក់ឆ្លងកិច្ចប្រជុំពិនិត្យ និងពិភាក្សាម្តងទៀត ដើម្បីអាចប្រកាសដាក់ឱ្យប្រើប្រាស់បានឆាប់៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា