Connect with us

ព័ត៌មានជាតិ

លោកស្រី មិថុនា ភូថង ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចធ្វើដោយបុគ្គលម្នាក់ ឬ ស្ថាប័នណាមួយតែឯកឯងទេ

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង លើក​ឡើង​ថា ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មិន​អាច​បុគ្គល​ណា​ម្នាក់ ឬ ស្ថាប័ន​ណាមួយ​តែ​ឯកឯង ដែល​អាច​ធ្វើ​ការងារ​នេះ​ប្រកប​ដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​គ្មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទេ​នោះ ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ពុំ​អាច​សម្រេច​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ឡើយ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ស្រី​អភិបាលខេត្ត​កោះកុង ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន និង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ ក្នុង​ការងារ​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ។

លោកស្រី មិថុនា ភូថង បាន​បន្ត​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​ ២០២៤​ នេះ​ថា ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គប្បី​មាន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ និង​ភាគី​ពាក់ព័ន្ធ ក្នុង​គោលបំណង ដើម្បី​បង្កើន​សមត្ថភាព ការ​ពង្រឹង​តួនាទី និង​ការ​ទទួលខុសត្រូវ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ថ្នាក់ក្រោម​ជាតិ និង​អ្នក​ពាក់ព័ន្ធ ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន ១២៩៤ និង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ក្នុង​ការងារ​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ដែល​ជា​កត្តា​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន។

លើស​ពី​នេះ​ទៅ​ទៀត លោកស្រី​អភិបាលខេត្ត ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ បន្ត​បង្កើន​សមត្ថភាព​របស់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ក្នុង​ការ​បង្ការ ការ​ឆ្លើយតប និង​ការ​ស្តារ​ឡើង​វិញ ឬ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​នានា ជុំវិញ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

ខេត្ត​កោះកុង ជា​ខេត្ត​មួយ ក្នុង​ចំណោម​ខេត្ត​នានា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្លាប់​បាន​ទទួល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​ញឹកញាប់ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​កសាង​អភិវឌ្ឍន៍​សង្គមជាតិ រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។

កន្លងមក ខេត្ត​កោះកុង ធ្លាប់​បាន​ទទួល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះ​រាំងស្ងួត ភ្លើង​ឆេះ​ព្រៃ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ ការ​បម្រែបម្រួល​អាកាសធាតុ ការ​កើន​ឡើង​កម្ពស់​ទឹកសមុទ្រ និង​រលក​ធំៗ បោកបក់​មក​លើ​ឆ្នេរ និង​តំបន់​មាត់សមុទ្រ បណ្តាល​ឱ្យ​មានការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ជីវិត​សត្វ អស់​ជាច្រើន។

ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ខេត្ត​កោះកុង មាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បង្ក​ឱ្យ​ក្រុង-ស្រុក​មួយ​ចំនួន ត្រូវ​រង​ផល​ប៉ះពាល់​ដូចជា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ទឹក​ហូរ​ចូល។ ផ្លូវ និង​ស្ពាន ត្រូវ​បាន​ដាច់ និង​លិច ខូចខាត​ផលដំណាំ សត្វពាហណៈ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ ព្រមទាំង​ប៉ះពាល់​ដល់​ជីវភាព និង​សុខភាព​ផង​ដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

លោក ជួន ណារិន្ទ៖ ក្រៅពីបញ្ហាអគ្គិភ័យ នគរបាលក៏រឹតបន្តឹងលើអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ

ជីវិតកម្សាន្ដ៥ នាទីutes មុន

យ៉ែម សំអូន ៖ អ្នកឡើងកាន់តែខ្ពស់ គ្រោះកាន់តែច្រើន អ្នកកាន់តែរីកចម្រើន សត្រូវចាំផ្ចាញ់ផ្ចាល

ជីវិតកម្សាន្ដ១១ នាទីutes មុន

លោក គួច ខេវិន ស្អប់ខ្ពើមជនបំពុលសង្គម ដែលមិនប្រើបណ្តាញសង្គមឱ្យមានប្រយោជន៍សម្រាប់សង្គមជាតិ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

អត្ថបទ​​​ប្រៀបធៀបភាពយន្ត​ Song Hye Kyo និង Song Joong Ki ប្រឈម​នឹង​ប្រតិកម្ម​

ព័ត៌មានជាតិ២៣ នាទីutes មុន

​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ណា​ខ្លះ កំពុង​ដំណើរការ​សាងសង់​នៅ​ឆ្នាំ ២០២៥?

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម