ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំងចាប់ផ្តើមចាក់វ៉ាក់សាំង ជាង៧ ពាន់ដូសដល់មន្ត្រីរាជការ កងកម្លាំងជួរមុខ
មន្ត្រីគរបាលខេត្តកំពង់ឆ្នាំងចំនួន៥០នាក់ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះបាននាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីខេត្តកំពង់ឆ្នាំងបានទទួលវ៉ាក់សាំងការពារជំងឺវីដ ១៩ ពីក្រសួងសុខាភិបាលចំនួន ៧២៥០ដូស កន្លងមកថ្មីៗនេះ។
លោកឧត្តមសេនីយ៍ទោ ខូវលីស្នងការនគរបាលខេត្តកំពង់ឆ្នាំងក្នុងពេលដឹកនាំមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង មកចាក់ថ្នាំវ៉ាក់សាំងការ ពារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែមីនា នេះបានឲ្យដឹងថា តាមផែនការរបស់ខេត្ត នៅព្រឹកនេះលោកបាននាំលោកស្នងការរងលោកនាយការិយាល័យចំណុះស្នងការ និងលោកអធិការគ្រប់ស្រុកជាមន្ត្រីនគរបាលជួរមុខសរុបចំនួន៥០នាក់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ថ្នាក់លើ ។

ដោយឡែកមន្ត្រីនគរបាលផ្សេងៗទៀតនឹងត្រូវមកចាក់វ៉ាក់សាំងនេះជាបន្ត បន្ទាប់ទៅ តាមគោលការណ៍របស់ថ្នាក់លើ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កន្លងមកថ្មីៗនេះតាមការប្រជុំរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ខេត្តកំពង់ ឆ្នាំងបានទទួលវ៉ាក់សាំងការពារជំងឺ ១៩ ចំនួន២៧៥០ដូស ដើម្បីចាក់អោយមន្ត្រីរាជការនៅក្នុងខេត្ត។

ដោយឡែកនៅព្រឹកថ្ងៃទី០១ខែមីនានេះ គឺជាយុទ្ធនាការជំហ៊ានទី១ ដែលយើងនឹងចាក់ជូនមន្ត្រីនគរ បាល និងមន្ត្រីសុខាភិបាលជួរមុខជាអទិភាព។
ក្នុងនោះដែរនៅក្នុងខេត្តកំពង់ឆ្នាំងមានមន្ទីរពេទ្យចំនួន ៣ ដែលនឹងដំណើរការចាក់វ៉ាក់សាំងកូវីដ ជូនមន្ត្រីរាជការយើងក្នុងនោះមាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមន្ទីរ ពេទ្យបង្អែកស្រុកបរិបូរណ៌ និងមន្ទីរ ពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។
សម្រាប់ខេត្តកំពង់ឆ្នាំងនឹងដំណើរ ការចាក់បាក់សាំងការពារជំងឺកូវីដ១៩ នេះចាប់ពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២១ នេះតទៅ ។
ឯការចាក់វ៉ាក់សាំងជាលើកទី២ ជូនមន្ត្រីដែលបានចាក់លើកទី១ គឺត្រូវធ្វើបន្តក្រោ យពីចាក់លើកទី១បាន រយ ១៤ថ្ងៃយ៉ាងតិច និងក៏មិនឲ្យលើសពីរយៈ ពេល ២៨ថ្ងៃផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង