ព័ត៌មានជាតិ
សម្តេចតេជោ ហាមកុំឱ្យចូលតំណ (link) ថាទទួលបានប្រាក់រង្វាន់ $500 ព្រោះជារឿងមិនពិត
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញមកហាមកុំឱ្យចូលតាមតំណ (link) ដែលថានឹងទទួលបានប្រាក់រង្វាន់ $500។ ការហាមនេះ គឺបន្ទាប់ពីមានការចែកចាយនូវតំណ (link) ជាមួយនឹងខ្លឹមសារណែនាំឱ្យចុះឈ្មោះចូលតាមតំណ (link) ថានឹងទទួលបានប្រាក់រង្វាន់ $500។

តាមរយៈឆាណែលតេលេក្រាមរបស់ សម្តេសតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា «បងប្អូនមួយចំនួនអាចបានទទួលព័ត៌មានជាមួយរូបភាពដូចភ្ជាប់មកជាមួយនេះ ដែលមានរូបប្រមុខដឹកនាំកម្ពុជា ជាមួយនឹងខ្លឹមសារណែនាំឱ្យចុះឈ្មោះចូលតាមតំណ (link) ថានឹងទទួលបានប្រាក់រង្វាន់ $500»។ នេះជាព័ត៌មានមិនពិត (fake news)។
សម្តេចបានប្រាប់កុំឱ្យចុចចូល (link) នោះដាច់ខាត ព្រោះជនទុច្ចរិតអាចមានឱកាសលួច (hack) យកអត្តសញ្ញាណ (ឈ្មោះ អាយុ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ និងលេខកុងធនាគារជាដើម…(Identity) និង Telegram Account របស់លោកអ្នក ហើយបង្កើតបញ្ហាគ្រោះថ្នាក់ជាច្រើនទម្លាក់ឱ្យទទួលដែលនឹកស្មានមិនដល់។

ជាមួយគ្នានោះ សម្តេសតេជោ បានលើកឡើងថា មុននឹងជឿលើអ្វីមួយ ត្រូវគិតពិចារណា មិនមែននៅសុខៗ គ្រាន់តែចូលទៅចុះឈ្មោះទទួលបានលុយ $500 ងាយៗដូចនេះឡើយ។ ត្រូវគិតពិចារណាឱ្យបានហ្មត់ចត់បំផុត ថាគួរជឿ ឬអត់? ព្រោះសព្វថ្ងៃនេះ ជនទុច្ចរិតកំពុងបំពុលសង្គមជាមួយ fake news ជាច្រើនស្ទើរគ្រប់ទីកន្លែង៕

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?