ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងមិនឱ្យឃាតករ ស្រី ស៊ីណា រួចខ្លួនពីសំណាញ់ច្បាប់ជាដាច់ខាត
ឃាតករ ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សចំនួន២រូបឱ្យបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន២រូប នឹងមិនអាចរួចខ្លួនជាដាច់ខាតពីសំណាញ់ច្បាប់ ហើយឃាតករនេះ នឹងស្នើបញ្ចូលឈ្មោះនៅក្នុងបញ្ជីឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ ដែលមិនអាចបន្ធូរបន្ថយទោសបានឡើយ។
នៅចំពោះមុខក្នុងការអនុវត្តច្បាប់លើសំណុំរឿងឃាតកម្មដ៏សាហាវនេះ «ស្ថាប័នអនុវត្តច្បាប់ ត្រូវតែធ្វើការងារដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ឃាតករនឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់បានជាដាច់ខាត ហើយក៏មិនមានវិធានការបន្ធូរបន្ថយទោសក្នុងទម្រង់ណាមួយក៏ដោយក្នុងករណីនេះ»។ នេះជាការធានាអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤នេះ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា ច្បាប់ ដែលមានជាធរមានបច្ចុប្បន្ន ត្រូវតែអនុវត្តដោយម៉ឺងម៉ាត់បំផុតព្រោះមិនមានជម្រើសអ្វីក្រៅពីការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ដើម្បីផ្ដន្ទាទោសឃាតកតដ៏សាហាវនេះ សំដៅរកយុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះតាមច្បាប់ជាធរមាន។
ការលើកឡើងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី ដោយសង្កេតឃើញថា មានសាធារណៈមតិមួយចំនួនបានសម្ដែងការខឹងសម្បារ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើឃាតករឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តដ៏សាហាវបែបនេះ រហូតចង់ឱ្យតុលាការដាក់ទោសមួយជីវិត ឬអាចឈានទៅទោសប្រហារជីវិតចំពោះជនល្មើសទៀតផង។ ប៉ុន្តែមិនអាចទៅរួចឡើយចំពោះការចង់បាននេះ ព្រោះអ្វីៗត្រូវសំអាងទៅតាមខ្លឹមសារច្បាប់ជាធរមាន។
ជាកត់សម្គាល់ក្នុងសំណុំឃាតកម្មនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ករណីនេះជា ២សំណុំរឿង ដោយសំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) ចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។ សំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) ចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់ ១៥ឆ្នាំ។ ផ្អែកលើសំណុំទាំងពីរនេះ អតីតឧកញ៉ា ស្រី ស៊ីណា អាចនឹងប្រឈមជាប់ទោសទណ្ឌប្រមាណ៣០ឆ្នាំ។
តែយ៉ាងណាមិញ ជុំវិញករណីនេះ លោក កើត រិទ្ធ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងសំណុំរឿងនេះ ដោយលោក ធានាថា ជនល្មើសនឹងត្រូវឃុំខ្លួនតាមនីតិវិធីច្បាប់ជាដាច់ខាត ហើយច្បាប់ត្រូវអនុវត្តដោយម៉ឺងម៉ាត់។ ទន្ទឹមនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក បានស្នើទៅកាន់តុលាការ កុំបញ្ចូលសំណុំរឿងទាំងពីរនេះជាមួយគ្នា ជាសំណុំរឿងតែមួយ និងស្នើសុំតុលាការគ្រប់ជាន់ថ្នាក់កុំអនុវត្តវិធានស្រូបទោស ដើម្បីធានាថា ជនល្មើស ស្រី ស៊ីណា នឹងត្រូវអនុវត្តទោសតាមសាលក្រម និងសាលដីកាជាបន្តបន្ទាប់ចំពោះសំណុំរឿងទាំងពីរនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា