Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរង​ក្រសួងការងារ ចាត់ទុកការផ្សាយរបស់សារព័ត៌មានរស់លើដីបរទេសមួយថាជាព័ត៌មានបំពុលសង្គម

បានផុស

នៅ

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមិថុនា នេះ អ្នកនាំពាក្យរងទី១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី ឃុន ណៃហៀក បានចាត់ទុកការផ្សាយរបស់សារព័ត៌មាន VOD ដែលជ្រកកោនលើដីបរទេស ថាជាការផ្សាយព័ត៌មានបំពុលសង្គម។ អ្នកនាំពាក្យរងរូបនេះ ចាត់ទុកដូចច្នេះ បន្ទាប់ពីសារព័ត៌មានមួយនេះ ចុះផ្សាយព័ត៌មានមួយដោយដាក់ចំណងជើងថា រដ្ឋាភិបាលថ្មីបន្តប្រើយុទ្ធសាស្ត្រខ្ចីដៃមហាផ្ទៃចងដៃសង្គមស៊ីវិលដែលសកម្មជំរុញយុត្តិធម៌សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប នឹងការចុះផ្សាយបែបនេះ លោក​ស្រី ឃុន ណៃហៀក អនុរដ្ឋលេខាធិការក្រសួងការងារ បានអះអាងថា របាយការណ៍ដែលមានភាពត្រឹមត្រូវ គឺការធ្វើរបាយការណ៍ដោយគ្មានភាពលំអៀង ដោយមិនជ្រើសរើសយកតែសហជីពណាដែលមានទំនោរប្រឆាំងរដ្ឋាភិបាល ប្រឆាំងនិយោជកទើបធ្វើការជាមួយ និងមានការសិក្សាបានទូលំទូលាយ ដោយបានជួបសម្ភាសន៍ជាមួយបងប្អូនកម្មករកម្មករ និងសហជីព ក្នុងចំនួនច្រើន ទើបអាចហៅរបាយការណ៍នេះថាមានភាពត្រឹមត្រូវ និងសុក្រឹតភាព។

លោកស្រី បានចំអកថា អង្គការសង្គមស៊ីវិល និង សហជីពឯករាជ្យ មួយចំនួនហាក់បីដូចជាមានតែសកម្មភាពប្រឆាំងនឹងនិយោជក ប្រឆាំងរដ្ឋាភិបាល ហើយបម្រើឱ្យរបៀបវារៈរបស់ជនបរទេស ម្ចាស់ជំនួយមួយចំនួនតែប៉ុណ្ណោះ គឺមិនបានខ្វល់ខ្វាយពីសុខទុក្ខ ជួយដោះស្រាយបញ្ហា បម្រើប្រយោជន៍ជូនកម្មករ ពលករពិតប្រាកដនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម