ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត គ្រោងសាងសង់នាឡិកាយក្សដើម្បីទាក់ទាញទេសចរណ៍បន្ថែម
នៅកងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហើបឲ្យដឹងថា ខេត្តកំពតនឹងសាងសង់ នាឡិកាយក្ស ដែលមានកម្ពស់៣៥ម៉ែត្រ និងមានអង្កត់ផ្ចិតជិត១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ។

លោក ម៉ៅ ធនិន ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ កាលពីថ្ងៃទី២៥ មិថុនា បានបញ្ជាក់ឱ្យដឹងថា នាឡិកាយក្សនេះ នឹងមានលេខម៉ោង ប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗបន្ថែមទៀតជារចនាបទខ្មែរ ហើយរដ្ឋបាលខេត្តកំពត ចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្ត ជាបណ្តើរៗនៅចុងខែមិថុនានេះតែម្តង។
អភិបាលខេត្តកំពតបានឱ្យដឹងទៀតថា ក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងមានទីតាំងសម្រាកលម្ហែកម្សាន្តជាច្រើនកន្លែងទៀត ឱ្យមានភាពទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកសម្រាកលម្ហែលេងកម្សាន្ត នៅក្នុងខេត្តកំពត កំពុងមានការកើនឡើងភ្ញៀវទេសចរឃើញថាគួរឱ្យកត់សម្គាល់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ខេត្តកំពតជាខេត្តមួយ នៅក្នុងចំណោមខេត្តទាំងបួន នៅជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគឺជាខេត្ត ដែលមានសក្តានុពល លើវិស័យទេសចរណ៍។ ដូច្នេះអាជ្ញាធរខេត្តបានជ្រើសយក ការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបង និងមុនគេ ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលមានសក្តានុពលក្នុងខេត្ត។

លោក ម៉ៅ ធនិន បានលើកឡើងថា គោលដៅចំបងដែលអាជ្ញាធរខេត្តជ្រើសរើស យកវិស័យទេសចរណ៍នេះ មកអភិវឌ្ឍជាចំបងមុនគេនោះ គឺដោយសារតែខេត្តកំពត មានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ព្រមទាំងការទាក់ទាញ ដែលយើងមិនទាន់បានកែច្នៃ ដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋ ការនាំចេញផលិតផលនៅនឹងកន្លែង ហើយគោលដៅសំខាន់នោះ គឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏មានសក្តានុពលមួយនេះ៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ