Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូ ប.ស.ស ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ីនៅប្រទេសកូរ៉េ

បានផុស

នៅ

លោក អ៊ុក សំអូន ប្រធាន​នាយកដ្ឋាន​សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២៤ បាន​ដឹកនាំ​គណៈប្រតិភូ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល ​នៃ​សមាគម​សំណង​គ្រោះថ្នាក់​ការងារ​អាស៊ី នៅ​ទីក្រុង​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​បានរៀបចំ​ឡើង​ដោយ​អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ (COMWEL) ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​សន្តិសុខ​សង្គម​ចំនួន ១៣ ដែល​មកពី​ប្រទេស​ជា​សមាជិក​ចំនួន ១០ ប្រទេស​។

លោក អ៊ុក សំអូន បានឱ្យដឹងថា​ កិច្ចប្រជុំ​នេះ​ត្រូវបាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ ​ចំនួន​ ២ រួមមាន​ ៖ (១).​ពិនិត្យ និង​ពិភាក្សា​លើ​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២៤-២០២៥ និង​ (២). ពិនិត្យ និង​ពិភាក្សា​លើ​ផែនការ​ការងារ​របស់​គណៈកម្មការ​បច្ចេកទេស​នីមួយៗ​ របស់​សមាគម AWCA។

គួរ​បញ្ជាក់​ថា បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល ​នៃ​សមាគម​សំណង​គ្រោះថ្នាក់​ការងារ​អាស៊ី (AWCA Board Meeting) ក៏មាន​ការរៀបចំ​កម្មវិធី​ប្រារព្ធ​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ធានារ៉ាប់រង​សំណង​គ្រោះថ្នាក់​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃ​ទី ​២៦ ខែមិថុនា ឆ្នាំ​ ២០២៤ ដោយមាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ​ជាង ៣០០ ​រូប​ ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ៩ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ១២ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ព័ត៌មានជាតិ១២ នាទីutes មុន

កសិករ​​រស់នៅ​ខេត្ត​បាត់ដំបង ប្រើប្រាស់​ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម