ព័ត៌មានជាតិ
សំណាកអ្នកពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិកោះតូចខេត្តកំពង់ចាមលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់
លទ្ធផលសំណាកអ្នកពាក់ព័ន្ធនឹងពិធីមង្គលការនៅនៅភូមិកោះតូចឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមចំនួន២២៣នាក់ គឺអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

ទោះបីជាអវិជ្ជមានវីរុសកូវីដ១៩ជាលើកទី១ក៏ដោយ មនុស្សទាំង២២៣នាក់នោះត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន១៤ថ្ងៃដើម្បីយកសំណាកជាលើកទី២ជាបន្តទៀត ហើយប្រសិនបើលទ្ធផលអវិជ្ជមានទៀតនោះទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនិងអាចមានសិទ្ធិដើរហើរបាន។
ការធ្វើតេស្តរកជំងឺកូវីដ១៩លើមនុស្សទាំង២២៣នាក់នោះ បានកើតឡើងបន្ទាប់ពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាសមានផ្ទុកជំងឺកូវីដ-១៩នៅថ្ងៃទី២៧ ខែកម្ភៈ។
ក្រោយមក មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានចុះស្រាវជ្រាវយកសំណាកអ្នកពាក់ព័ន្ធចំនួន២២៣សំណាក ក្នុងនោះមានអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន២១នាក់ត្រូវបានបញ្ជួនទៅធ្វើចត្តាឡីសក័នៅសណ្ឋាគារមេគង្គ និង២០២នាក់ទៀតធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ លោកប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងនៅសណ្ឋាគារ និងនៅតាមផ្ទះត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
លោកបានប្រាប់ឱ្យដឹងថា មន្ទីរសុខាភិបាលបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាព និងយកសំណាកចំនួន២កន្លែង គឺនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស និងនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច