Connect with us

ព័ត៌មានជាតិ

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ទទូចឱ្យសង់ត្រាល់​កែតម្រូវរបាយការណ៍ ដោយមិនទទួលយកការបំភ្លឺ

បានផុស

នៅ

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ដែលតំណាងកម្មករនិយោជិតជាង ៣២០ ០០០នាក់ បានរក្សាជំហររបស់ខ្លួន ដោយនៅតែទទូចឱ្យមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ហៅកាត់ «សង់ត្រាល់» កែតម្រូវរបាយការណ៍ឡើងវិញ ដោយ NACC មិនទទួលយកការបកស្រាយ ឬសេចក្ដីបំភ្លឺណាមួយរបស់សង់ត្រាល់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើសិនជាមិនមានការកែតម្រូវតាមការស្នើសុំនោះទេ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC នឹងមិនបញ្ឈប់ត្រឹមហ្នឹងឡើយ។ នេះជាការប្រកាសរបស់ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សួង ហួត ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្នាក់ការកណ្ដាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។

លោក សួង ហួត បានលើកឡើងដូច្នេះថា៖ «សូម្បីខ្លួនឯង (សង់ត្រាល់) ដែលចេញរបាយការណ៍ខ្លួនឯង ក៏ខ្លួនឯងទទួលស្គាល់ថា វាមិនបានឆ្លុះបញ្ចាំងទៅលើស្ថានភាពទូទៅដែរ។ អញ្ចឹងទេ NACC ក៏ដូចជាសហជីពនៅកម្ពុជាទាំងអស់ នៅតែទទូចឱ្យសង់ត្រាល់កែតម្រូវរបាយការណ៍របស់ខ្លួនឡើងវិញ ព្រោះខ្លួនឯង (សង់ត្រាល់) ក៏ទទួលស្គាល់ដែរ កាលមុនថា យើងចោទគាត់ ថា អត់តម្លាភាព មានភាពលម្អៀង ជាដើម ប៉ុន្តែឥលូវគាត់ចេញមកទទួលស្គាល់ខ្លួនឯងទៀត អញ្ចឹង វិធីអត់មានអីក្រៅពីកែតម្រូវឡើងវិញទេ»

ជាការកត់សម្គាល់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ អង្គការសង់ត្រាល់ ដែលសហជីពនៅកម្ពុជាកំពុងសម្រុកប្តឹងជាបន្តបន្ទាប់នោះ បានចេញមកទទួលស្គាល់ថា របាយការណ៍របស់ខ្លួនដែលរិះគន់ទៅលើស្ថានភាពសិទ្ធិសេរីភាពសហជីពនៅកម្ពុជា គឺវិធីសាស្ត្រនៃការប្រមូលព័ត៌មាន និងរបាយការណ៍មានវិសាលភាពតូច ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈ ទើបជាហេតុធ្វើឱ្យមានការតវ៉ា។

ការបកស្រាយបំភ្លឺរបស់សង់ត្រាល់បែបនេះ ត្រូវបានលោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ប្រកាសច្រានចោល មិនទទួលយកត្រឹមការបំភ្លឺ ឬបកស្រាយណាមួយនេះទេ។ លោក បញ្ជាក់ថា គោលបំណងរបស់ NACC គឺស្នើសុំឱ្យសង់ត្រាល់កែតម្រូវខ្លឹមសារនៃរបាយការណ៍ ដែលបានចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា ​ឆ្នាំ​២០២៤ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់ ​«សង់ត្រាល់»​ បានចេញរបាយ​ការណ៍​​ស្តីពី​ស្ថានភាព​សេរីភាព​​សហជីពកម្ពុជា និងការ​វាយ​តម្លៃ​ពី​ស្ថានភាព​កម្មករ​នៅ​ក្នុង​រោងចក្រ​ចំនួន១៤ ​ដែលរបាយការណ៍នេះ ថា ​សហជីព​នៅកម្ពុជានៅតែ​រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់​ ការ​គំរាម​កំហែង និង​ការ​បៀតបៀនយ៉ាងធ្ងន់ធ្ងរដល់​ការ​បំពេញ​ការងារ​របស់​ពួក​គេ។

ដោយពិនិត្យឃើញបែបនេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏ដូចជាសហជីពធំៗជាច្រើននៅកម្ពុជា បានដាក់ញត្តិនៅស្នាក់ការសង់ត្រាល់ ស្នើសុំឱ្យមានការកែតម្រូវរបាយការណ៍នេះឡើងវិញ។ ទន្ទឹមនេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំក្រសួងពិនិត្យលើសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់សង់ត្រាល់ តើអនុលោមច្បាប់ និងលក្ខខន្តិកៈដែរឬទេ? ខណៈសភាសម្ព័ន្ធសហជីពជាតិ ក៏បានដាក់លិខិតទៅកាន់ USAID ដែលជាម្ចាស់ជំនួយសង់ត្រាល់ឱ្យជួយពិនិត្យលើសកម្មភាពសង់ត្រាល់ផងដែរ។

ការផ្ទុះការតវ៉ារបស់សហជីពនៅកម្ពុជាទៅលើរបាយការណ៍សង់ត្រាល់ពេលនេះ ដោយខ្លឹមសារនៃរបាយការណ៍មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ប៉ះពាល់ស្ថិរភាពការងារនិងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជាទាំងមូល។ ផ្ទុយទៅវិញ សេរីភាពសហជីពនៅកម្ពុជា ត្រូវបានបើកទូលាយ គ្មានរឹតត្បិតដូចរបាយការណ៍សង់ត្រាល់លើកឡើងឡើយ។ នេះជាការលើកឡើងបន្ថែមរបស់លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម