Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ព ថា ទោះមានបញ្ហាខ្លះ តែកម្ពុជា-អាមេរិក នៅតែបន្តធ្វើការជាមួយគ្នា

បានផុស

នៅ

អគ្គមេបញ្ជាការកងទ័ពរបស់កម្ពុជា បានបញ្ជាក់ប្រាប់មន្ត្រីយោធាអាមេរិក ថា បើទោះជាមានបញ្ហាប្រឈមមួយចំនួនក្នុងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកក៏ពិតមែន តែប្រទេសទាំងពីរ នៅតែបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេលជាង ៧០ឆ្នាំមកហើយដែលទំនាក់ទំនងនេះនៅតែបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះជានៅមានបញ្ហាប្រឈមខ្លះៗក៏ដោយ។

ការលើកឡើងខាងលើនេះ ក្នុងគ្រាដែលលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបជាមួយលោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិ។ ជំនួបជម្រាបលា​ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីការចូលរួមចំណែករបស់សហរដ្ឋអាមេរិក​ដល់ដំណើរការបង្រួបបង្រួមជាតិ និងការស្វែងរកសន្តិភាពនៅកម្ពុជា នាដើមទស្សវតរ៍ទី៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការអភិវឌ្ឍកម្ពុជាឡើងវិញ ទាំងវិស័យកសិកម្ម អប់រំ សុខាភិបាល ការដោះមីន ក៏ដូចជាការជួយឧបត្ថម្ភលើការងារមនុស្សធម៌ផ្សេងៗទៀត។

និយាយដោយឡែកលើវិស័យយោធា​ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអរគុណអាមេរិក ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទសម្រាប់វគ្គខ្លីៗកន្លងមក ដោយចាត់ទុកការជួយបណ្ដុះបណ្ដាលរបស់សហរដ្ឋអាមេរិកនេះ គឺបានបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។​

លោកវរសេនីយ៍ឯក ចាំង ជេគីលី នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិក បានយល់ស្របចំពោះការលើកឡើងរបស់លោកអគ្គមេបញ្ជាការទ័ពរបស់កម្ពុជា ហើយបានអរគុណចំពោះកិច្ចខិតខំរបស់កងទ័ពកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងជារួម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

មន្ត្រីយោធាទាំងពីរ ក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នៅកម្ពុជាកាលពីពេលថ្មីៗនេះ និងបណ្តាគណៈប្រតិភូអាមេរិកជាច្រើនទៀតមកកម្ពុជា ក្នុងន័យដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាមេរិក។ លោកនាយការិយាល័យអនុព័ន្ធយោធាអាមេរិក បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅកម្ពុជា ជាទស្សនកិច្ចដ៏ល្អមួយក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយក៏អរគុណកងយោធពលខេមរភូមិន្ទ ដែលបានសហការធ្វើឱ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ។

មន្ត្រីយោធាអាមេរិក ក៏បានបញ្ជាក់ឡើងវិញពីការផ្ដាំផ្ញើពីលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ចំពោះការចង់ឱ្យមានទំនាក់ទំនងល្អរវាងអាមេរិក និងកម្ពុជាឡើងវិញ តាមរយៈការកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើនថែមទៀត។

ស្របនឹងភាគីយោធាអាមេរិក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យប្រសើរថែមទៀត លោកអគ្គមេបញ្ជាការ វង្ស ពិសេន បានលើកឡើងនូវកិច្ចការចំពោះមុខមួយចំនួនដែលភាគីទាំងពីរត្រូវធ្វើ គឺការរៀបចំក្រុមការងារសម្របសម្រួល ការកសាងធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចផ្នែកយោធា ការផ្លាស់ប្ដូរព័ត៌មានឧក្រិដ្ឋកម្មផ្សេងៗ កិច្ចសហប្រតិបត្តិការហ្វឹកហ្វឺន និងការស្វែងរកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម