Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ថ្កោលទោសភាពគ្មានវិជ្ជាជីវៈ នៃរបាយការណ៍របស់​សង់ត្រាល់ ដែលប៉ះពាល់វិស័យកាត់ដេរធ្ងន់ធ្ងរ

បានផុស

នៅ

អ្នក​ជំនាញ​ធ្វើ​របាយការណ៍ បាន​រិះគន់​ខ្លាំងៗ ចំពោះ​ការ​ធ្វើ​របាយការណ៍​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់​របស់​អង្គការ​សង់​ត្រាល់ ដែល​គិតតែ​ពី​ប្រយោជន៍​បុគ្គល អាត្មានិយម បម្រើ​មហិច្ឆតា​បរទេស ដោយ​បំប៉ោង​ការ​ពិត នាំ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ប្រមាណ ១ លាន​នាក់ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លើក​ឡើង​ថា គោលការណ៍ នៃ​ការ​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ នៃ​ការ​ឆ្លើយ​សំណួរ​ដោយ​ស្ម័គ្រចិត្ត និង​គ្មាន​ការ​បង្ខិតបង្ខំ​អ្វី​ទាំងអស់។ ជាមួយ​គ្នា​នេះ លោក​និយាយ​ថា វា​ត្រូវ​មាន​ភាព​ប្រាកដប្រជា​ចំពោះ​របកគំហើញ​ដែល​ជា​លទ្ធផល នៃ​ការ​ស្រាវជ្រាវ​នោះ។

ទោះបីជា​យ៉ាងណា លោក​បណ្ឌិត ហុង វណ្ណៈ កត់​សម្គាល់​ថា អង្គការ​សង់​ត្រាល់ ដែល​បាន​ទទួល​ជំនួយ​បរទេស​ធ្វើ​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ នៃ​ការ​ស្រាវជ្រាវ បង្កើត​របកគំហើញ បំភ្លៃ​សំណាក ដោយ​បំពាន​ឯកជន​ភាព​របស់​សហ​ជីព និង​កម្មករ-និយោជិត។

លោក​ថ្លែង​ថា «ការ​បំប្លែង​ការ​ពិត​នេះ គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​ជា​រួម ជា​ពិសេស​រោងចក្រ​ផលិត​សម្លៀក​បំពាក់ ស្បែកជើង សម្ភារៈ​សម្រាប់​ធ្វើដំណើរ​ទាំងអស់​ដែល​បង្កើត​ការងារ​ប្រហែលជា ១ លាន​នាក់ ជូន​ពលរដ្ឋ​កម្ពុជា និង​នាំ​ប្រាក់ចំណូល​ដល់​ជាតិ​ប្រហែលជា ១៧ ពាន់​លាន ក្នុង ១ ឆ្នាំៗ ហ្នឹង​គឺជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ»។

អ្នក​ជំនាញ​រូប​នេះ បាន​ពន្យល់​ថា បើ​សិន​ជា​មាន​ការ​បំពាន និង​រឹតត្បិត​សិទ្ធិ​សេរីភាព​កម្មករ​នៅ​កម្ពុជា​មែន​នោះ សហជីព​មូលដ្ឋាន​ដែល​តំណាង​ឲ្យ​កម្មករ-និយោជិត ក៏ដូចជា​កម្មករ-និយោជិត​ខ្លួនឯង ដែល​ទទួល​បាន​ចំណេះដឹង​ផ្នែក​ច្បាប់ និង​សុខុមាលភាព តាមរយៈ​អង្គការ​ផ្សេងៗ ដែល​បាន​ចុះទៅ​បង្ហាត់បង្ហាញ​នោះ នឹង​ចេញ​តវ៉ា​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​អង្គការ​សង់​ត្រាល់​ចេញ​របាយការណ៍​នោះ​ទេ។

ដូច​គ្នា​នេះ​ដែរ លោក​បណ្ឌិត ឈត ប៊ុនថង អ្នក​ទស្សនវិជ្ជា និង​ជា​អ្នកស្រាវជ្រាវ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់ស្រប​ជាមួយ​លោក​បណ្ឌិត ហុង វណ្ណៈ ថា ភាព​គ្មាន​ជំនាញ​វិជ្ជាជីវៈ​របស់​អង្គការ​សង់​ត្រាល់ ដែល​ចេញ​របាយការណ៍​មិន​ឆ្លុះបញ្ចាំង​ការ​ពិត និង​ជា​របាយការណ៍​ដែល​មិន​ទទួល​បាន​ទិន្នន័យ​ពេញលេញ គ្មាន​សច្ចភាព ធ្វើ​ឲ្យ​មាន​ការ​យល់ច្រឡំ បង្ក​ឲ្យ​មាន​ការ​បះបោរ​ចលាចល ដោយ​កម្មករ-និយោជិត ឬ​អ្នក​ដែល​ឈឺឆ្អាល​ក្នុង​រឿង​កម្មករ-និយោជិត ក្នុង​សង្គម។

លោក​និយាយ​ថា របាយការណ៍​បំប៉ោង​ការ​ពិត​របស់​សង់​ត្រាល់ ក៏​ប៉ះពាល់​ដល់​វិនិយោគិន អ្នកបញ្ជា​ទិញ លែង​ចង់​ដាក់​ទុន​រកស៊ី​បន្ត​ទៀត​នៅ​កម្ពុជា​ផង​ដែរ។ មិនតែប៉ុណ្ណោះ លោក​បន្ថែម​ថា បណ្តា​ប្រទេស​ផ្សេងៗ ទៀត នៅ​សហគមន៍​អឺរ៉ុប នឹង​ដាក់​សម្ពាធ​លើ​កម្ពុជា ព្រោះតែ​យល់​ច្រឡំ​អំពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​កម្មករ-និយោជិត។

លោក​បណ្ឌិត ឈត ប៊ុនថង គូស​បញ្ជាក់​ថា «របាយការណ៍​មួយ ប៉ះពាល់​ដល់​សង្គម​ទាំងមូល ដូច្នេះ​ទាមទារ​ឲ្យ​មាន​ការ​បង្ហាញ​ការ​ពិត ដែល​ជា​សច្ចភាព មិនមែន​ចេះតែ​ធ្វើឡើង​ដោយ​ធ្វេសប្រហែស​បាន​ទេ ព្រោះ​កាលណា​ចេញ​ទៅ​វា​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ ប៉ះពាល់​ផលប្រយោជន៍​ថៅកែ ប៉ះពាល់​ផលប្រយោជន៍​សេចក្ដីថ្លៃថ្នូរ​របស់​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ជាដើម»។

គួរ​បញ្ជាក់​ថា ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​យប់​ថ្ងៃ​ទី ២៦ ខែ​មិថុនា អង្គការ​សង់​ត្រាល់ បាន​ទទួល​ស្គាល់​ថា ទំហំ​សំណាក នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​មាន​កម្រិត ហើយ​គ្មាន​លក្ខណៈ​តំណាង​ឲ្យ​បទ​ពិសោធ​ជាក់ស្ដែង​របស់​កម្មករ-និយោជិត នៅ​កម្ពុជា​ទេ។ ការ​បកស្រាយ​បំភ្លឺ​នេះ ផ្ទុយ​ពី​របាយការណ៍​របស់​ខ្លួន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៤ ខែ​មិថុនា ថា សេរីភាព​របស់​សហជីព​នៅ​កម្ពុជា​ទាំងមូល ត្រូវ​បាន​បំផ្លិចបំផ្លាញ​នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៤ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម