Connect with us

ព័ត៌មានជាតិ

មន្ត្រីមន្ទីរកសិកម្មខេត្តរតនគិរី ចុះអន្តរាគមន៍កំចាត់ដង្កូវហ្វូងរាតត្បាត នៅ ៣ ស្រុក

បានផុស

នៅ

លោក សែម រឿន ប្រធានការិយាល័យក្សេតសាស្ត្រ ផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី នៅថ្ងៃទី២៧ ខែមិថុនា នេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចុះអន្តរាគមន៍កំចាត់ហ្វូងដង្កូវរាតត្បាតលើដំណាំស្រូវ និងហ្វូងដង្កូវស៊ីដំណាំដំឡូងមី គិតត្រឹមថ្ងៃនេះ ក្រុមការងារបច្ចេកទេសបានចុះទៅលើស្រុកដែលជាគោលដៅត្រូវហ្វូងដង្កូវ បំផ្លាញទៅលើដំណាំស្រូវមានចំនួន ៣ ស្រុក ក្នុងនោះឃុំចំនួន៤ និងភូមិចំនួន៤ ដែលសរុបផ្ទៃដីដំណាំស្រូវចំនួន ៤៣០ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះរួមមាន៖

– ស្រុកវើនសៃ ក្នុងឃុំភ្នំកុក ភូមិកុកព្រៅ លើផ្ទៃដី ២០ ហិកតា។

– ស្រុកលំផាត់ ឃុំល្បាំង១ ភូមិកាឡែង ចំនួន ២ ហិកតា និងឃុំសេដា ក្នុងភូមិកែងសាន់ ចំនួន ៤០០ ហិកតា។

– ស្រុកអូរយ៉ាដាវ ក្នុងឃុំបរខាំ ចំណុចភូមិដេស ចំនួន ៨ ហិកតា។

ចំពោះដង្កូវហ្វូងដែលបំផ្លាញស្លឹកដំណាំដំឡូងមី មានស្រុកចំនួន៣ ឃុំចំនួន៥ និង ភូមិចំនួន៥ ដែលសរុបផ្ទៃដីដំណាំដំឡូងមីត្រូវដង្កូវហ្វូង វាយប្រហារចំនួន ១៥ ហិកតា ក្នុងនោះមានស្រុក៖

– ស្រុកលំផាត់ ក្នុងឃុំជ័យឧត្តម, ភូមិអូកាន ចំនួន ៤,៥ ហិកតា ឃុំល្បង១ ចំណុចភូមិកាឡែង ចំនួន ២ ហិកតា

– ស្រុកវើនសៃ ឃុំភ្នំកុក ភូមិកុកព្រៅ ចំនួន ៤,៥ ហិកតា ឃុំកាចូន ភូមិទៀមលើ ចំនួន ២ ហិកតា

– ស្រុកអូរយ៉ាដាវ ឃុំសោមធំ ភូមិសោមគល់ ចំនួន ២ ហិកតា។

លោក សែម រឿន បានបញ្ជាក់បន្ថែមថា សម្រាប់ខេត្តរតនគិរី ដង្កូវហ្វូងដែលបំផ្លាញទៅលើដំណាំស្រូវ និងដំណាំដំឡូងមីប្រជាពលរដ្ឋនៅក្នុងខេត្ត គឺចាប់ផ្ទុះឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។  ហើយក្នុងកិច្ចប្រតិបត្តិការកំចាត់ដង្កូវហ្វូងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថានស្រុក និងក្រុមហ៊ុនដ្រូនកម្ពុជា (CAD) បានធ្វើការចុះពិនិត្យផ្សព្វផ្សាយបច្ចេកទេស និងវិធានការការពារការណែនាំអំពីវិធានការគ្រប់គ្រង និងណែនាំឱ្យកសិករឧស្សាហ៍ចុះពិនិត្យចម្ការ និងស្រែជាប្រចាំ ជៀសវាងការខកខានចុះទៅពិនិត្យធ្វើឱ្យការវាយប្រហារពីដង្កូវហ្វូងទៅលើដំណាំ និងស្រូវរបស់យើង។

លោកប្រធានការិយាល័យរូបនេះ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលមានបញ្ហាដោយសត្វបំផ្លាញ សូមទាក់ទងមកអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ដើម្បីផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញមន្ទីរកសិកម្មចុះអន្តរាគមន៍បានទាន់ពេលវេលា ព្រោះមន្ទីរមានសម្ភារថ្នាំកម្ចាត់សត្វល្អិតគ្រប់គ្រាន់ក្នុងការជួយអន្តរាគមន៍ពេលបងប្អូនជួបនូវបញ្ហានេះ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម