Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី២៧ ខែមិថុនា នេះ បានបង្ហើបឱ្យដឹងថា  ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងដូច្នេះ ក្នុងឱកាសអញ្ជើញ អញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ដូច្នេះ ៖« ក្រុមហ៊ុន BYD  ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយនឹងគ្រោងមកដាក់ទុនដើម្បីរៀបចំ…ផលិតរថយន្តនៅកម្ពុជា»។

 ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនលក់ឡានអគ្គិសនីដ៏ធំមួយរបស់ចិន។ ក្រុមហ៊ុននេះ ប្រជែងបានទីផ្សាររថយន្តអគ្គិសនីលេខ១ និងពេញនិយមបំផុតលើពិភពលោក។ តាមការចេញផ្សាយរបស់ Reuters នៅចុងខែមករា ឆ្នាំ២០២៤ ឱ្យដឹងថា បើគិតត្រឹមចុងឆ្នាំ២០២៣ ក្រុមហ៊ុន BYD ជំរុញការលក់របស់ខ្លួនកើនឡើង ៨៦.៥% ធៀបទៅនឹងឆ្នាំ២០២២។

ក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គឺមានរោងចក្រចំនួន៥ ដែលកំពុងផ្គុំ និងដំឡើងរថយន្តដូចជាទី១/រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. មានទីតាំងនៅខេត្តស្វាយរៀង ជារោងចក្រផលិតរថយន្ត SAMYUNG។ទី២/ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. មានទីតាំងនៅខេត្តពោធិ៍សាត់ ជារោងចក្រសម្រាប់ផលិតរថយន្ត FORD។ ទី៣/ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ស្ថិតនៅលើទឹកដីខេត្តកោះកុង ជារោងចក្រផលិតរថយន្ត HYUNDAI។ ទី៤/រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ស្ថិតនៅខេត្តបន្ទាយមានជ័យ ជារោងចក្រសម្រាប់ផលិតរថយន្ត KIA។ និងទី៥ គឺរោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. កំពុងដំណើរការសាកល្បង។

ជាមួយគ្នានេះ សម្ដេចធិបតី បានដាក់ក្ដីសង្ឃឹមថា នៅថ្ងៃអនាគត នឹងមានក្រុមហ៊ុនធំៗផ្សេងៗទៀត នឹងចូលមកកម្ពុជា ហើយចាប់ដៃជាមួយក្រុមហ៊ុនធុនកណ្ដាល ធុនតូចក្នុងស្រុក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤ នាទីutes មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

ជីវិតកម្សាន្ដ១៨ នាទីutes មុន

គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ

សន្តិសុខសង្គម២០ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

Sokha Hotels

ព័ត៌មានពេញនិយម