Connect with us

ព័ត៌មានជាតិ

លោកស្រី មិថុនា ភូ​ថង​ ៖ អាជ្ញាធរ​មូលដ្ឋាន​គប្បី​ចូលរួម​ឱ្យ​សកម្ម​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​

បានផុស

នៅ

​កោះកុង ​៖ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ប្រាប់​ដល់​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​រាប់​ចាប់​ថ្នាក់​ក្រុង​ស្រុក​រហូតដល់​ភូមិ គប្បី​យកចិត្តទុកដាក់​ចូលរួម​ឱ្យបាន​សកម្ម និង​ខ្លាំងក្លា​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​លើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ប្រព័ន្ធ​ប្រកាស​ឱ្យដឹង​មុន និង​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​ការងារ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ រសៀល​ថ្ងៃទី​២៧ ខែមិថុនា​នេះ លោកស្រី​មិថុនា​ភូ​ថង ថ្លែងថា​តាមរយៈ​ការកាត់បន្ថយ​ហានិភ័យ នៃ​គ្រោះមហន្តរាយ​ទាំងអស់​ឱ្យ​ថយចុះ​ក្នុង​កម្រិត​អប្បបរមា ទោះបី​គ្រោះមហន្តរាយ​បង្កឡើង​ដោយ មនុស្ស​ក្តី ឬ​ដោយ​ធម្មជាតិ​ក្តី ហើយ​ត្រូវ​ចាត់ទុក​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ គឺជា​ការងារ​របស់​យើងទាំងអស់គ្នា​។

លោកស្រី អភិបាលខេត្ត​កោះកុង គូសបញ្ជាក់​ទៀត​ថា គ្រប់​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន ត្រូវ​បន្ត​ត្រៀមលក្ខណៈ​គ្រប់​ជ្រុងជ្រោយ​លើ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​នៅពេល​ជួប​គ្រោះមហន្តរាយ​នានា​។ ហើយ​រាល់​ការជួយ​សង្គ្រោះ និង​គិតគូរ​ចំពោះ​សុវត្ថិភាព​សុខទុក្ខ​ប្រជាពលរដ្ឋ មិនត្រូវ​មានការ​ប្រកាន់​វណ្ណៈ​ពណ៌​សម្បុរ ជំនឿ​សាសនា ឬ និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

ដើម្បី​សម្រេច​កិច្ចការងារ​រួម​នេះ​បាន លោកស្រី មិថុនា​ភូ​ថង លើកទឹកចិត្ត​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវតែ​បន្ត​ពង្រឹងសមត្ថភាព និង​ការទទួលខុសត្រូវ​រប​ស់​មន្ត្រី​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការ​តាមដាន​សភា​ព​ការណ៍ និង​ការរាយការណ៍​អំពី​គ្រោះមហន្តរាយ​នានា ដែល​បាន​កើតឡើង មក​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឱ្យបាន​ជាក់លាក់​ទាន់ពេល​វេលា​។​

​បញ្ហា​នេះដែរ លោកស្រី អ៊ី នារី​នេ​ត អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​ខេត្តកោះកុង លើកឡើង​ដែរ​ថា ការ​បង្កើន​សមត្ថភាព និង​ចំណេះដឹង​បន្ថែមទៀត​ជូន​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ ការប្រើប្រាស់​ប្រព័ន្ធ​ប្រកាស​ឱ្យដឹង​មុន​1294 និង​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​ការងារ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​។

លោកស្រី​អភិបាលរង​ខេត្ត ចាត់ទុក​សិក្ខាសាលា​គ្រប់គ្រង​កាត់បន្ថយ​គ្រោះមហន្តរាយ​នេះ ជាការ​បង្ក​ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ បាន​ចូលរួម​បញ្ចេញ​មតិយោបល់ និង​ការចែករំលែក​ចំណះ​ដឹង បទពិសោធន៍ ព្រមទាំង​ស្វែងយល់​ពី​ចំណុចខ្លាំង ចំណុចខ្សោយ លើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​អនុវត្ត​នាពេល​កន្លងមក​។​

​អាជ្ញាធរ​ខេត្តកោះកុង បង្ហាញថា ស្ទើរតែ​គ្រប់​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន សុទ្ធតែ​បាន​យល់ដឹង​ពី​ការចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ប្រកាស​ឱ្យដឹង​មុន​១២៩៤ ដោយ​អាច​ដឹង​ពី​គ្រោះធម្មជាតិ​កើតមាន ដើម្បី​ត្រៀមលក្ខណៈ​រក​ទីទួល​សុវត្ថិភាព​ទាន់ពេលវេលា​។ រដ្ឋបាលខេត្ត នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រួតជ្រាប អំពី​មុខសញ្ញា​គ្រោះថ្នាក់ និង​ងាយ​រងគ្រោះ តាម​គ្រប់​រូបភាព សំដៅ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ក្នុង​មូលដ្ឋាន​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

វិមានឯករាជ្យក្នុងខេត្តរតនគិរី គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥នេះ

ព័ត៌មានជាតិ២១ នាទីutes មុន

ទស្សនកិច្ច៣ថ្ងៃ ប្រធានសភាម៉ាឡេស៊ី នឹងជួបជជែកជាមួយថ្នាក់ដឹកនាំកម្ពុជាលើការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

កូរ៉េ​ខាង​ត្បូង៖ កូរ៉េ​ខាង​ជើងបាញ់​មីស៊ីល​លើក​ទី​២ក្នុង​ឆ្នាំ​២០២៥ មុន​ពេល ត្រាំ ឡើង​កាន់​តំណែង

ព័ត៌មានជាតិ៣៣ នាទីutes មុន

សមាជិក ប.ស.ស ជាអ្នកបម្រើក្នុងផ្ទះអាចមានសិទ្ធិស្នើប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ពេលសម្រាកព្យាបាលជំងឺ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជាលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម