ព័ត៌មានជាតិ
អភិបាលភ្នំពេញ៖ រាជធានី គ្រប់គ្រងមុខសញ្ញា កូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ បានល្អ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០១ មិនា ឆ្នាំ២០២១នេះ ក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងមុខសញ្ញា កូវីដ-១៩ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានយ៉ាងល្អហើយ ខណៈដែល៧៨ទីតាំងត្រូវបាន និងកំពុងគ្រប់គ្រង ដោយបិទការចេញ ចូលដើម្បីសុវត្ថិភាពកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អាជ្ញាធររាជធានី ជាមួយនឹងគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានអនុវត្តការងារនេះបានយ៉ាងល្អ ដោយមិនបានបិទរាជធានីភ្នំពេញទាំងមូល ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសនោះទេ គឺរដ្ឋបាលរាជធានីបានបិទតែទីតាំងដែលប្រឈមខ្លាំងតែប៉ុណ្ណោះ ហើយសេដ្ឋកិច្ចរនៅរក្សាដដែល។
លោកឃួង ស្រេងបន្តថា ការអនុវត្តការងារបានយ៉ាងល្អ និងជោគជ័យកន្លងមកនេះ គឺដោយសារតែកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់របស់យើងបានបំពេញការងារដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ទៅតាមការណែនាំរបស់សម្ដេចតេជោ។ តែអ្វីដែលជាកត្តាជោគជ័យបំផុតនោះគឺការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ។
លោក ឃួន ស្រេង បានបញ្ជាក់ថា ជាក់ស្តែងនៅពេលឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខណៈ ដែលក្រុមការងារទៅយកមុខសញ្ញាដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះ ប្រជាពលរដ្ឋក្បែរខាង តែងបានផ្តល់ព័ត៌មានជុំវិញជនសង្ស័យទាំងនោះ ថាជនសង្ស័យនោះបានទៅទីនេះ ទីនោះ ដែលអាចឱ្យក្រុមការងារគ្រប់គ្រងមុខសញ្ញានេះបានល្អ និងជោគជ័យ ពោលគឺកាលពីថ្ងៃទី២៤ កុម្ភៈ អ្នកមានវិជ្ជមានកូវីដ-១៩នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ១ថ្ងៃមានរហូតដល់៦៥នាក់ តែសម្រាប់ថ្ងៃទី០១ មិនានេះ អ្នកមានវិជ្ជមានកូវីដ-១៩នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានថយចុះមកត្រឹមចំនួនត០៩នាក់ប៉ុណ្ណោះ។

ការលើកឡើងខាងលើនេះ របស់លោកឃួង ស្រេងបានធ្វើឡើងក្នុងពិធីសំណាល និងពិភាក្សាការងារ ជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និង ជា ប្រធានក្រុមប្រឹក្សាធនាគារ Wing នាព្រឹកថ្ងៃទី០១មិនានេះ ខណៈអ្នកឧកញ៉ា គិត ម៉េង
ប្រគល់ថវិការ ១០០០០០ ដប់ម៉ឺនដុល្លាសហរដ្ឋអាមេរិកដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) នៅសាលារាជធានីភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា មូលនិធិនេះជាគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដល់ជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញដែលមានជីវភាព នៅមានកម្រិតឱ្យទទួលបានការហូបចុក និងការរស់នៅដោយសមរម្យ។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរ ចំពោះការដឹកនាំការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និង បណ្តាខណ្ឌទាំង១៤ ដែលបានជួយគិតគូរពីសុខភាព ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាកូវីត-១៩ និង ម៉្យាងទៀត ក៏ជួយសម្របសម្រួលដល់វិស័យ ឯកជនក្នុងការប្រកបរបររកស៊ីក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមអានអត្ថបទពាក់ព័ន្ធ៖
អ្នករត់កង់បី មានលំនៅ នៅច្បារអំពៅ ឆ្លងកូវីដ ១៩ បានទៅចូលរួមកម្មវិធីឡើងផ្ទះនៅត្បូងឃ្មុំ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?