ព័ត៌មានជាតិ
ស្ថានទូតជប៉ុនប្រចាំកម្ពុជា រៀបចំពិធីពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៧ ខែមិថុនានេះ បានរៀបចំពិធីជប់លៀងស្វាគមន៍ អតីតនិស្សិតកម្ពុជា និងអតីតនិស្សិតអាស៊ាននៃប្រទេសជប៉ុន ដែលកម្មវិធីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយមានគោលបំណងពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន កម្ពុជា និងប្រទេសសមាជិកអាស៊ាន។

ពិធីជប់លៀងស្វាគមន៍នេះ រៀបចំនៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប វិស័យឯកជន អតីតនិស្សិតកម្ពុជានៃប្រទេសជប៉ុន និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ដែលពោពេញដោយសប្បាយរីករាយ និងភាពស្និទ្ធស្នាល។
តាមរយៈកម្មវិធីនេះ ក៏មានសុន្ទរកថាស្វាគមន៍ ដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សុន្ទរកថា ដោយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន សុន្ទរកថា ដោយតំណាងសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន និងសុន្ទរកថា ដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍ស្វាគមន៍នេះ ធ្វើឡើងមុនមួយថ្ងៃនៃសន្និសីទ ASJA-ASCOJA-JAC លើកទី២២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ នឹងផ្ដោតលើប្រធានបទ «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរវាងជប៉ុន-អាស៊ាន»។ សន្និសីទនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈសកម្មភាពនវានុវត្តន៍នានា ក្នុងទម្រង់ឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC)គាំទ្រដោយស្ថាប័នអន្តរជាតិនៃអតីតនិស្សិតពីអាស៊ីប្រចាំប្រទេសជប៉ុន(ASJA) ព្រមទាំងសហការដោយក្រុមប្រឹក្សាសមាគមអតីតនិស្សិតអាស៊ានពីប្រទេសជប៉ុន(ASCOJA)។
ព្រឹត្តិការណ៍នេះដ៏សំខាន់នេះ បង្ហាញពីគំនិតផ្តួចផ្តើមឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិត ដែលអាចជំរុញកំណើន និងការអភិវឌ្ឍន៍នៅក្នុងតំបន់៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់