Connect with us

ព័ត៌មានជាតិ

ប្រឡាយ​ធម្មជាតិ​ចំនួន​៣ ​ដែល​ប្រឈម​នឹង​កកស្ទះ​ចរន្តទឹក​ហូរ​ចេញ​ត្រូវ​បាន​ជីក​ស្តារ

បានផុស

នៅ

កោះកុង​ ៖ ទីតាំង​ប្រឡាយ​ធម្មជាតិ​ចំនួន​៣​ក្នុង​ក្រុង​ខេមរភូមិន្ទ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ជីក​ស្តា​របើក​មុខទឹក ក្រោយ​ពិនិត្យឃើញ​ថា ​ប្រឈម​នឹង​ការកកស្ទះ​ចរន្ត​បរិមាណ​ទឹក​រដូវវស្សា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ដែល​អាជ្ញាធរ​រំដោះ​ទឹក​ចេញ​មិន​បន្ត​ជន់​លិច​ផ្លូវ និង​ប្រជាពលរដ្ឋ គឺ​ទី​១ ស្ពាន​ដូនទាវ ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ទី​២ ប្រឡាយ​ធម្មជាតិ​ក្បែរផ្លូវ​ផ្ទះ​ពេទ្យ​ទូច ភូមិ​៣ សង្កាត់​សង្កាត់​ស្មាច់មានជ័យ និង​ទី​៣ ម្តុំ​ក្បែរ​សាលាក្រុង សង្កាត់​ស្ទឹង​វែង​។

លោក ឈឹម ចិន អភិបាល​ស្តី​ទី​ក្រុង​ខេមរភូមិន្ទ បាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​ថា ៣​ទៅ​៤​ថ្ងៃនេះ ទោះបី​មាន​ជាមាន​ធាតុអាកាស​ភ្លៀង​ធ្លាក់​ច្រើន​យ៉ាងណា ក៏​អាជ្ញាធរ និង​ក្រុមការងារ​ចុះ​ពិនិត្យ និង​ជីក​កាយ​ស្តារ​ជា​បណ្តោះអាសន្ន​សិន​នូវ​ទីតាំង​ដែល​ពលរដ្ឋ​ងាយ​នឹង​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។

លោក ឈឹម ចិន ពន្យល់​ដែរ​ថា ប្រឡាយ​ធម្មជាតិ​៣​ចំនួន​ខាងលើ ភាគច្រើន​សំបូរ​ទៅដោយ​សំរាម​ដែល​កកស្ទះ​ពេញ​ប្រឡាយ​តែម្តង ដូច្នេះ​ចាំបាច់​ត្រូវ​ជីក​ស្តា​របើក​មុខទឹក​ឱ្យ​វា​ហូរ​បានល្អ​ចាក់​ទៅ​សមុទ្រ ករណី​មិន​ធ្វើបែបនេះ​លំនៅឋាន​ពលរដ្ឋ ផ្លូវថ្នល់ និង​សត្វ​ចិញ្ចឹម​នានា​បន្ត​លិចលង់​បន្ត ពេល​មាន​ភ្លៀង​ក្នុង​បរិមាណ​ច្រើន​។

ទន្ទឹម​នោះ អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ​កុំ​ចោល​សំរាម​ពាសវាលពាសកាល​បណ្តាល​កកស្ទះ​មាត់​លូ ព្រមទាំង​ប្រឡាយ​ធម្មជាតិ​ផ្សេងៗ ខណៈ​អាជ្ញាធរ និង​មន្ទីរ​ពាក់​ព័​ន្ធ​ពិនិត្យ​លទ្ធភាព​លើ​ជា​គម្រោង​កសាង​ប្រ​ព័​ន្ធ​លូ​រំដោះ​ទឹក​ពេល​រដូវវស្សា​។

អ្នកស្រី ចន្ទ្រា និង​អ្នកស្រី ចែ​ម៉ាប់ រស់នៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ យល់ឃើញថា នៅ​ពេល​ដែល​បាន​អាជ្ញាធរ និង​ក្រុមការងារ​ចុះ​ពិនិត្យ​ស្តារ​ប្រឡាយ​បើកមុខ​ទឹក សម្រួល​ដល់​ចរន្ត​ហូរ​បានល្អ​យ៉ាង​ដូច្នេះ ជា​រឿង​ដែល​ល្អ​ហើយ​។

ប៉ុន្តែ​ពួកគាត់​ស្នើសុំ​ដល់​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ មេត្តាជួយ​ពិនិត្យ​រាល់​លទ្ធភាព​ដែលមាន​កសាង​ជា​ប្រឡាយ​លូ​រំដោះ​ទឹក​ថ្មី​បន្ថែម ដើម្បី​បញ្ចៀស​រង​ការ​ជន់​លិច​ដូច​សព្វថ្ងៃ​នេះ​បន្ត​ទៀត ព្រោះ​លំបាក​រស់នៅ​រកស៊ី​ទទួល​ទាន និង​ប៉ះពាល់​ដល់​សុខភាព​ស្ទើរ​រៀងរាល់ឆ្នាំ​។

តំណាង​ប្រជាពលរដ្ឋ ជឿជាក់​ថា រាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្ត​កោះកុង មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត នឹង​ឯកភាព​លើ​គម្រោង​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ជា​ប្រឡាយ​លូ​រំដោះ​ថ្មី​ធំ​ទូលាយ​អាច​បង្ហូរទឹក​ចេញ​បានល្អ​មិន​កកស្ទះ​។ ចំពោះ​ការគ្រប់គ្រង​សំរាម ទោះបីជា​ពួកគាត់​វេច​ខ្ទប់​ដាក់​ទី​ខ្ពស់​យ៉ាងណា​ក៏​ទឹក​ឡើង​លិច​ហូរ​ពេញទី​សាធារណៈ​ដដែល​៕

​អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម