ព័ត៌មានជាតិ
សម្ដេចធិបតី ប្រាប់លោក គង់ វិបុល ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ
សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឱ្យដឹងថា សម្ដេចបានណែនាំឱ្យលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងកិច្ចការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហើយឱ្យដឹងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញ អញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី បង្ហើបឱ្យដឹងដូច្នេះ ៖«ម្សិលមិញជួបជាមួយលោក គង់ វិបុល ឥលូវធ្វើម៉េចរុញប្រព័ន្ធអនឡាញឱ្យច្រើនរឿងពន្ធហ្នឹង ដើម្បីធ្វើយ៉ាងម៉េចក្រុមហ៊ុនគាត់ e-filing កាត់ស្មុគស្មាញហ្នឹងឱ្យបានច្រើន ហើយអគ្គនាយកដ្ឋានពន្ធដារបានកែទម្រង់ច្រើន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវកម្មវិធីប្រព័ន្ធ CamDX(ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា) ដើម្បីបានចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការអីចុះ បើចង់បានលេខឡានអីឥឡូវមិនបាច់ទៅតម្រង់កន្ទុយគ្នានៅនោះទេ ចុចតែទូរស័ព្ទបានហើយ នេះជាអ្វីដែលយើងត្រូវធ្វើដើម្បីកាត់បន្ថយការិយាធិបតេយ្យ»។
សម្ដេចធិបតី អះអាងថា រដ្ឋបានធ្វើកំណែទម្រង់ជាច្រើន ប៉ុន្តែការកែទម្រង់របស់រដ្ឋពេលខ្លះ មិនខុសពីវិស័យឯកជនឡើយ។ សម្ដេចបន្ថែមថា ពេលខ្លះការទម្រង់គឺធ្វើនៅពេលលំបាក ចំណែកពេលស្រួលមិនធ្វើកំណែទម្រង់ឡើយ កពេលងាយស្រួលមិនធ្វើនោះឡើយ ដោយសារពេលស្រួលគឺមិនសូវចាប់អារម្មណ៍រឿងតូចតាចទេ។ សម្ដេចក៏អះអាថា ការកំណែទម្រង់មុតស្រួចខ្លះទាល់តែពេលលំបាកបានមានពេលអង្គុយធ្វើបាន។

គួរឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធបញ្ជរតែមួយជាតិ»។ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយនឹងប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម។ ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

តាមរយៈប្រព័ន្ធបញ្ជរតែមួយជាតិ វិស័យឯកជន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ និងជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងៗ សម្រាប់ការនាំចេញ-នាំចូលទំនិញ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើងវិញ នូវទិន្ន-ន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេលមាន សង្គតិភាព និងមានភាពច្បាស់លាស់។
ជាការកត់សម្គាល់ ក្រុមអ្នកវិភាគសង្គមយល់ឃើញថា ប្រព័ន្ធមួយនេះ នឹងជួយកាត់បន្ថយការិយាធិបតេយ្យ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ