Connect with us

ព័ត៌មានជាតិ

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ ប្តឹង​មន្ត្រី​អង្គការ​សង់​ត្រា​ល់​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​រៀល

បានផុស

នៅ

ភ្នំពេញ ៖ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ដែល​តំណាងឱ្យ​កម្មករនិយោជិត​ជាង​៤​ម៉ឺន​នាក់ បានដាក់​ពាក្យ​ប្តឹង​មន្ត្រី មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង សិទ្ធិមនុស្ស (​សង់​ត្រា​ល់​)​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា​នេះ បន្ទាប់ពី​មន្ត្រី​អង្គការ​នេះ​បាន​ប្រើពាក្យ​ញុះញង់ ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និង​មានការ​រើសអើង​សហជីព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង្ស រ៉ាវី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា លោក​ឃុន ថា​រ៉ូ បាន​ផ្តល់​បទសម្ភាសន៍​ទៅ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៥ ខែមិថុនា ដោយ​ប្រើពាក្យ យក​សហជីព​ក្លែងក្លាយ ទៅ​វាយ​សហជីព​ឯករាជ្យ និង​យក​យុវជន ឬ​សង្គម​ស៊ីវិល​ក្លែងក្លាយ​ទៅ​វាយ យុវជន​និង​សង្គម​ស៊ី​វិល​ឯករាជ្យ គឺជា​ការចោទប្រកាន់​ខុស​ការពិត​ធ្ងន់ធ្ងរ​បំផុត ដែល​សមាជិក​ជា​កម្មក​រ​ជាង​៤​ម៉ឺន​នាក់​កើត​ទុក​មិន​សុខចិត្ត​។

លោក​បញ្ជាក់​ថា «​ការ​លើកឡើង​របស់លោក​ឃុន ថា​រ៉ូ ប៉ះពាល់​ខ្លាំង​ដល់​សហជីព​ទូទាំងប្រទេស​។​ទី​២​ការ​ប៉ះពាល់​របស់​គាត់​គឺ​ប្រមាថ​ដល់​គេ​ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ ហើយ​មានការ​រើសអើង ញុះញង់​ឱ្យមាន​ការរើសអើង​ផ្សេងៗ​ទៀត ហើយ​ការដែល​ខ្ញុំ​ប្តឹង​ឃុន​ថា​រ៉ូ ខ្ញុំ​ចង់​បញ្ជាក់ថា ករណី​ដែល​យើង​ប្តឹង​បុគ្គល​ឃុន​ថា​រ៉ូ​យើង​សុំឱ្យ​តុលាការ​មាន​ចំណាត់ការ​លើ​បុគ្គល​នេះ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​»

​លោក​ហង្ស រ៉ាវី បានឱ្យដឹងថា ការប្តឹង​បុគ្គល​ឃុន ថា​រ៉ូ នេះ​សមាជិក សមាជិការ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ទាមទារ​សំណង​ជំងឺ​ចិត្ត ១០០​លាន​រៀល ប៉ុន្តែ​សមាជិក​សមាជិកា​រទាំង​អស់​មិន​ចង់បាន​លុយ​នោះឡើយ អ្វីដែល​សំខាន់​គឺ​ចង់បាន​ភាព​ស្អាតស្អំ​មកវិញ ហើយ​កញ្ចប់​ថវិកា​ដែល​បានមក​ទាំងអស់ សហភាព​ឯកភាពគ្នា​បរិច្ចាក​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា និយាយថា ការលើកឡើង​របស់លោក ឃុន ថា​រ៉ូ គឺជា​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ ដោយ​គ្មាន​មូលដ្ឋាន​គតិយុត្ត​ច្បាស់លាស់ និង​ប៉ះពាល់​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ និង​មូល​បង្កាច់ ប្រមា​ថប រិ​ហារ​បង្កាច់​កេរ្តិ៍ មកលើ​អង្គការ​វិជ្ជាជីវៈ ហៅ​កាត់​ថា (​សហជីព​) ក៏ដូចជា សហភាព​សហជីព​រក្សា សិទ្ធិ​កម្មករ​កម្ពុជា​-CWPUC ដែលមាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អង្គវិជ្ជា​ជីវៈ ត្រឹមត្រូវ​ស្របច្បាប់​។

​លោក​បន្ថែមថា មិនតែប៉ុណ្ណោះ ការប្រើ​ពាក្យ​ថា ​សហជីព​ក្លែងក្លាយ​នះ​វា​ជាការ​មួលបង្កាច់​យ៉ាងធ្ងន់ធ្ងរ និង​មិនឱ្យ​តម្លៃ​ទៅលើ​ច្បាប់​រដ្ឋ ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣៦ កថាខណ្ឌ​ទី​៥ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​បង្កើត សហជីព និង​ចូល​ជាមួយ​សមាជិក​សហជីព​នេះ និង​កថាខណ្ឌ​ទី​៦ ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​សហជីព និង​កំណត់​ក្នុង​ច្បាប់ ច្បាប់​ស្តីពី​សហជីព និង​ច្បាប់​ស្ដីពី​ការងារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម