ព័ត៌មានជាតិ
ក្រសួងសាធារណការចាប់ផ្ដើមជួសជុលផ្លូវជាតិលេខ៧ និងគ្រោងឲ្យរួចរាល់ក្នុងឆ្នាំ២០២៤នេះ
រាជរដ្ឋាភិបាលសម្រេចឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើការជួសជុលផ្លូវជាតិលេខ៧ ចាក់កៅស៊ូឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ដោយសារផ្លូវនេះរងការខូចខាតលំបាកធ្វើចរាចរណ៍ជាយូរមកហើយ។

លោក ហ៊ាង រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ចាក់ក្នុងការចុះពិនិត្យសកម្មភាពជួសជុលផ្លូវជាតិលេខ៧នេះថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺបានលើកកម្ពស់ផលប្រយោជន៍ជាតិជាធំ ហើយចំណុចនេះក្រសួងសាធារណៈការនិងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងរួមគ្នាអនុវត្តតាមរយៈការជួសជុលផ្លូវជាតិលេខ៧ឱ្យស្រួលធ្វើចរាចរណ៍ទៅមក ទាំងរថយន្ត និងម៉ូតូ។
លោកមានប្រសាសន៍បន្តទៀតថា ផែនការជូសជុលផ្លូវនេះ ក្រុមបច្ចេកទេសអនុវត្តចាប់ពីខែមិថុនានេះទៅ និងស្ថាបនាឱ្យហើយនៅក្នុងឆ្នាំ២០២៤តែម្តង ព្រោះក្រសួងបានសហការជាមួយក្រុមបច្ចេកទេសមន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្តផង និងក្រុមបច្ចេកទេសកងវិស្វកកម្មផងដោយចែកទីតាំងគ្នាធ្វើដើម្បីឱ្យឆាប់រួចរាល់។

លោក ស គឺមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា ផែនការជួសជុលផ្លូវនេះគម្រោងចាក់កៅស៊ូ ចាប់ផ្តើមចេញពីចំណុចស្ពានសេកុង ទៅដល់ចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ មានប្រវែង៥៨ គីឡូម៉ែត្រ ទទឹង១០ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ហើយអាចទាក់ទាញភ្ញៀវទេសចរឱ្យមានលំហូរចូលមកកម្ពុជាតាមច្រកនេះថែមទៀត។ លោកបន្ថែមថា តាមដែលលោកមកចាប់ផ្ដើមធ្វើផ្លូវនេះ ឃើញច្រើនណាស់ទាំងឡានធំឡានតូច ឡានទេសចរណ៍ធំៗ ភ្ញៀវទេសចរណ៍ អញ្ចឹងផ្លូវនេះចង់ជម្រាបថា សក្តានុពលទេសចរណ៍ មានចំណូលដល់ជាតិ និងកំណើនសេដ្ឋកិច្ចរបស់ខេត្ត។

លោក មាស សុវណ្ណ ប្រជាពលរដ្ឋរស់នៅចំណុចវាលព្រីង ភូមិឬទ្ធីសែនជ័យ២ ឃុំអូរស្វាយ បានលើកឡើងថា ផលប្រយោជន៍ដ៍សំខាន់នេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីរាជរដ្ឋភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោកសាទរពេលបានផ្លូវជាតិលេខ៧នេះ មានស្ថានភាពល្អឡើងវិញ សម្រាប់បម្រើការធ្វើចរាចរណ៍សប្បាយចិត្តមានអារម្មណ៍ថារំភើបពេលបានផ្លូវស្អាតពីមុនមកហុយ ឥឡូវបានក្រសួងចុះមកធ្វើផ្លូវអញ្ចឹងសប្បាយចិត្ត រីករាយរំភើបតែម្ដង។

សូមបញ្ចាក់ថា ផ្លូវនេះជាង៤០ឆ្នាំកន្លងមក បានត្រឹមតែជួសជុលតែប៉ុណ្នោះ មិនដែលបានស្ថាបនាថ្មីដូចផ្លូវជាតិលេខ០៧នៅខេត្តក្រចេះនោះទេ។ ហើយការជួសជុលលើកនេះក៏ដើម្បីឱ្យស្រួលធ្វើចរាចរណ៍ជាបណ្ណោះអាសន្ន រង់ចាំគម្រោងវិនិយោគពីក្រុមហ៊ុនចិន នឹងធ្វើការសាងសង់ថ្មីឡើងវិញ ចាប់ពីព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង-ទៅដល់ច្រកទ្វារត្រពាំងគ្រៀលកម្ពុជា-ឡាវដែលមានប្រវែងជាង១០០គីឡូម៉ែត្រ៕
អត្ថបទ៖ ងិនលីម



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?