ព័ត៌មានជាតិ
លើកទី១ ក្រសួងអប់រំ រៀបចំវេទិកាសាធារណៈ ស្តីពី អាទិភាពវិស័យអប់រំ និងថវិកាអប់រំ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នេះជាលើកទី១ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវេទិកាសាធារណៈ ស្តីពី អាទិភាពវិស័យអប់រំ យុវជន និងកីឡា និងថវិកាអប់រំ ប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវសមិទ្ធផល និងទិសដៅអាទិភាព នៃកំណែទម្រង់វិស័យអប់រំនាពេលកន្លងមក ក៏ដូចជាការឆ្លើយតបរបស់វិស័យអប់រំទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ។

ការថ្លែងនេះ ធ្វើឡើងខណៈ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសាធារណៈ ស្តីពី “អាទិភាពវិស័យអប់រំ យុវជន និងកីឡា និងថវិកាអប់រំ ប្រចាំឆ្នាំ២០២៤” ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ៣៣៧ នាក់ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលការងារសំខាន់ៗ លទ្ធផល នៃការអនុវត្តកម្មវិធីកំណែទម្រង់ វិស័យអប់រំ យុវជន និងកីឡារយៈពេល ១០ឆ្នាំកន្លងមក ក៏ដូចជាចក្ខុវិស័យ នៃការអនុវត្តកំណែទម្រង់វិស័យនាពេលអនាគត ពិសេសក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យមានភាពល្អប្រសើរ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។ គណនេយ្យភាពហិរញ្ញវត្ថុក៏មានការកែលម្អកាន់តែប្រសើរឡើង តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមទាំងការអនុវត្តថវិកា ការកត់ត្រា ជាពិសេស ការផលិតរបាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងមានការតាមដានការអនុវត្តថវិកាជាប្រចាំ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីវឌ្ឍនភាព ក៏ដូចជាសមិទ្ធកម្មការងារសំខាន់ៗ ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការត្រៀមខ្លួនសម្រាប់ការអនុវត្តក្នុងដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដូចតទៅ៖
ទី១ ផ្តើមចេញពីការអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី២ “ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ” ក្រសួងអនុវត្ត និងសម្រេចបានពេញលេញនូវការពង្រឹងភាពជឿទុកចិត្តនៃថវិកា ដោយការអនុវត្តថវិកាសម្រេចបានក្នុងរង្វង់ +/-៥% ប្រចាំឆ្នាំ
ទី២ បៀវត្សមន្រ្តីរាជការត្រូវបានផ្ទេរចូលគណនីធនាគារចំនួន ២ ដងក្នុង ១ ខែជាទៀងទាត់

ទី៣ ការអនុវត្តថវិកាកម្មវិធី គឺជា “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដោយក្រសួងបានរៀបចំ និងអនុវត្តពេញលេញនូវផែនការយុទ្ធសាស្រ្តថវិកា និងថវិកាកម្មវិធី
ទី៤ ការដាក់ឱ្យអនុវត្តអង្គភាពថវិកាដោយក្រសួងបានធ្វើវិមជ្ឈការទៅដល់គ្រប់អង្គភាព ពោលគឺអ្នកអនុវត្តកម្មវិធី អនុកម្មវិធី និងសកម្មភាពផ្ទាល់ បានដឹងពីថវិការបស់អង្គភាពខ្លួន និងអាចធ្វើសកម្មភាពក្នុងលក្ខណៈបុរេសកម្ម។ គិតត្រឹមឆ្នាំ២០២៤ អង្គភាពថវិកាមានចំនួនសរុប ៦៥ ក្នុងនោះ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមានចំនួន ៦ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញមានចំនួន ២៩ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ មិនពេញលេញ មានចំនួន ៣០
ទី៥ ការប្រើប្រាស់ប្រព័ន្ធធនាគារ ដើម្បីទូទាត់ប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស ចូលគណនីបៀវត្សរបស់មន្ត្រីរាជការ

ទី៦ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានបន្តពង្រឹង និងពង្រីកជាបន្តបន្ទាប់
ទី៧ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក៏ត្រូវបានអនុវត្ត
ទី៨ ការអនុវត្តតួនាទីសវនកម្មផ្ទៃក្នុង និងអធិការកិច្ចផ្ទៃក្នុងក្រសួង មានការកែលម្អកាន់តែប្រសើរឡើង
ទី៩ មន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានសមត្ថភាព និងមានការយល់ដឹងកាន់តែច្រើនឡើង សម្រាប់ការចូលរួមអនុវត្តកម្មវិធីកែទម្រង់ និងជាការកសាងមូលដ្ឋានឆ្ពោះទៅកាន់ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម

ទី១០ ការរៀបចំ និងការដាក់ឱ្យអនុវត្តក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម នឹងផ្តល់លទ្ធភាពរាយការណ៍ព័ត៌មានសមិទ្ធកម្មបានត្រឹមត្រូវ និងទាន់ពេលវេលាដែលជាមូលដ្ឋានឈានទៅរៀបចំការវាយតម្លៃប្រកបដោយប្រសិទ្ធភាព
ទី១១ ការរៀបចំ និងអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរវាងក្រសួងជាមួយអ្នកគ្រប់គ្រងកម្មវិធី។

គួរបញ្ជាក់ថា ផ្អែកលើមូលដ្ឋាន នៃឆន្ទៈការងារ ភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ បុរេសកម្ម ស្មារតីទទួលខុសត្រូវ និងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល អាចសម្រេចជោគជ័យប្រកបដោយនិរន្តភាព៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ