ព័ត៌មានជាតិ
ប្រមុខគណបក្សប្រជាជន ប្រាប់មន្ត្រីកុំធ្វើទង្វើដែលប៉ះពាល់ប្រយោជន៍រាស្រ្ត តែត្រូវធ្វើជាអ្នកបម្រើដ៏ល្អ
«ត្រូវរាំងស្កាត់ដោយម៉ឺងម៉ាត់ចំពោះបាតុភាពអសកម្មរបស់មន្ត្រី ដែលបំពានលើគោលការណ៍គណបក្ស និងច្បាប់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍របស់ប្រជាជន»។ នេះជាសារណែនាំ និងក្រើនរម្លឹករបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/8-15-1024x683.jpg)
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ដែលមានភាពរឹងមាំ និងស្អាតស្អំ ជាកត្តាគន្លឹះដ៏សំខាន់នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ព្រោះថា មន្ត្រីគណបក្សជាស្ពានតភ្ជាប់រវាងគណបក្សជាមួយ ប្រជាជនដោយផ្ទាល់ ហើយជាកម្លាំងដឹកនាំ ជាកម្លាំងជំរុញ និងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស។ ដូច្នេះ គណបក្ស ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្សទាំងសម្រាប់រយៈពេលបច្ចុប្បន្ន និងទាំងសម្រាប់រយៈពេលយូរអង្វែង ដើម្បីធានាការលើកកម្ពស់សមត្ថភាពឥតឈប់ឈរទាំងខាងនយោបាយ និងមុខជំនាញ ព្រមទាំងគុណធម៌ អត្តចរិត និងសីលធម៌ ឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជន។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់នៅចំពោះមុខអង្គមីទ្ទិញ ដែលមានថ្នាក់ដឹនាំ និងសមាជិក-សមាជិកគណបក្ស នាព្រឹកថ្ងៃនេះ ថា៖ «ប្រជាជនកម្ពុជា ត្រូវការការដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែអ្វីដែលប្រជាជនមិនសប្បាយចិត្ត គឺទង្វើខុសឆ្លងរបស់មន្ត្រីគណបក្សមួយចំនួន ដែលក្នុងនោះ ខ្ញុំអំពាវនាវចំពោះមន្ត្រីគណបក្សទាំងអស់ចូលធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ យើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/2-4-1-1024x683.jpg)
សម្ដេចតេជោ បានចាត់ទុកប្រជាជន គឺជាកត្តាសម្រេចនៃជ័យជម្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលតស៊ូរំដោះជាតិ ក៏ដូចនៅក្នុងដំណាក់កាលនៃការកាន់អំណាចដឹកនាំប្រទេសរបស់គណបក្ស។ បើប្រជាជនមិនគាំទ្រ មិនចូលរួម មិនជឿលើការដឹកនាំរបស់គណបក្ស នោះគឺគ្មានភារកិច្ចណាដែលគណបក្សអាចសម្រេចបានឡើយ។
ក្នុងន័យនេះ សម្ដេចតេជោប្រធានគណបក្ស បានណែនាំដល់គ្រប់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ ត្រូវតែផ្សារភ្ជាប់ជាមួយប្រជាជន ធ្វើបង្អែកឱ្យប្រជាជន ដើម្បីដោះស្រាយនូវសំណូមពរ និងការលំបាកនានារបស់ប្រជាជនផង និងបំផុសប្រជាជន ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សផង។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/4-19-1024x683.jpg)
សម្ដេចតេជោ សែន ក៏បានលើកឡើងពីភាពត្រឹមត្រូវខាងនយោបាយទាំងយុទ្ធសាស្ត្រ និងទាំងយុទ្ធវិធី ដែលបានទាញឱ្យគណបក្សប្រជាជនកម្ពុជា តែងធានាបាននូវជោគជ័យជាបន្តបន្ទាប់។ ក្នុងនោះ សម្ដេច បានអះអាងថា នយោបាយរបស់គណបក្ស មិនឆ្វេង មិនស្តាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដជាក់ស្តែង ទោះត្រូវប្រឈមទៅនឹងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បើគ្មានភាពត្រឹមត្រូវខាងនយោបាយ ការដឹកនាំនឹងត្រូវបរាជ័យជាមិនខាន។
ដូច្នេះ គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាកបំផុត ឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ។ នេះជាបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕
![](https://www.kampucheathmey.com/wp-content/uploads/2024/06/13-2-1-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/10-2-1-1024x683.jpg)
អត្ថបទដោយ៖ ធឿន វ៉ាន់សុង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត