ព័ត៌មានជាតិ
ទៅវាលវែងកុំភ្លេចសាកម្ហូបក្រវាញ រុក្ខជាតិប្រចាំតំបន់ ថែមទាំងផ្តល់ជំនួយសុខភាពថែមទៀត
ស្រុកវាលវែងជាតំបន់ព្រៃភ្នំ មានសក្ដានុពលទាក់ទាញសំខាន់គឺទេសចរណ៍ធម្មជាតិ។ នៅតំបន់នេះមានរុក្ខជាតិពិសេសម្យ៉ាងដែលដុះតាមព្រៃភ្នំ ដែលត្រូវបានអ្នកស្រុកវាលវែងខេត្តពោធិ៍សាត់ប្រាប់ថា អាចយកទៅច្នៃធ្វើជាម្ហូបដ៏មានឱជារស ថែមទាំងជំនួយដល់សុខភាពថែមទៀតផង។

រុក្ខជាតិដែលអ្នកស្រុកអះអាងនេះគឺដើមក្រវាញ ដែលតាមអ្នកស្រុកប្រាប់ថាមានតែដុះនៅស្រុកវាលវែងខេត្តពោធិ៍សាត់ និងតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង។
រុក្ខជាតិក្រវាញត្រូវបានក្រសួងបរិស្ថានចុះបញ្ចូលទៅក្នុងសៀវភៅគ្រឿងទេសទាំង ៤៣ មុខ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលឆ្នាំ២០២២។
ឯកសារបានបង្ហាញថា ក្រវាញជារុក្ខជាតិដុះដោយខ្លួនឯងក្នុងព្រៃធម្មជាតិរងក្រោមម្លប់ឈើធំៗ នៅតំបន់មិនសូវក្តៅ ហើយមានដីនិងអាកាសសើម ពិសេសនៅតំបន់ជួរភ្នំក្រវាញខេត្តពោធិ៍សាត់។

ប្រជាជនខ្មែរប្រើប្រាស់រុក្ខជាតិនេះជាគ្រឿងទេស និងឱសថ។ ស្លឹកខ្ចីអាចយកទៅធ្វើបន្លែសម្រាប់ស្ល ហើយផ្លែមានធាតុក្តៅអាចជួយឱ្យដើរខ្យល់ស្រួល ជាថ្នាំព្យាបាលក្រពះ ចុកសៀតច្រាលខ្យល់ និងអាហារមិនរលាយ។ ស្លឹកអាចព្យាបាលស្ពឹកស្រពន់ និងហើមអញ្ចាញធ្មេញ។ ផ្កាព្យាបាលឈឺឬស្រវាំងភ្នែក។ មើមយកទៅធ្វើថ្នាំកម្លាំង៕
ចុចអាន៖ ដំណាំ «ក្រវាញ» កំពុងទទួលបានការចាប់អារម្មណ៍ ខណៈទីផ្សារមានតម្លៃសមរម្យ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?