Connect with us

ព័ត៌មានជាតិ

ប្រធានបក្សកាន់អំណាច ប្រកាសជ្រោងទង់មហាសាមគ្គីជាតិខ្មែរ ដោយប្រឆាំងរាល់ទង្វើដែលធ្វើឱ្យសាមគ្គីនេះចុះខ្សោយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបន្តជ្រោងទង់មហាសាមគ្គីជាតិខ្មែរ ដោយប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យសាមគ្គីភាពជាតិចុះខ្សោយ។ ទន្ទឹមនេះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ក៏នឹងបន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងសារនយោបាយក្នុងអង្គមិទ្ទិញខួប៧៣ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជា បន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនៃកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដោយប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។

ការប្រកាសរបស់សម្ដេចតេជោបែបនេះ ដោយសារតែមេរៀនពីអតីតកាលរបស់កម្ពុជាបានឆ្លងកាត់នូវការបែកបាក់សាមគ្គីភាពជាតិពីអតីតកាល ហើយបានផ្តល់ឱ្យកម្ពុជានូវមេរៀនដ៏ឈឺចាប់បំផុត ដែលត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ។ ដោយមេរៀនដ៏ឈឺចាប់នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ក្រោយថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនជ្រោងទង់មហាសាមគ្គីជាតិ សំដៅការពារការរស់ឡើងវិញរបស់ប្រជាជាតិ ទប់ស្កាត់របបប្រល័យពូជសាសន៍មកវិញ និងការកសាងជាតិឡើងវិញពីគំនរផេះផង់។

ផលនៃទង់មហាសាមគ្គីជាតិនេះ បានចាប់ផ្តើមនាំកម្ពុជាពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ។ នេះជាការបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីសារៈសំខាន់នៃចំណងទាក់ទងដ៏ស្អិតរមួតរវាងសាមគ្គីភាពជាតិទាំងមូល និងសាមគ្គីភាពឯកភាពផ្ទៃក្នុងគណបក្ស។ តាមការគូសបញ្ជាក់របស់សម្ដេចតេជោ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស គឺជាស្នូលគន្លឹះដ៏សំខាន់ ដែលទាមទារឱ្យអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រីសមាជិកគណបក្សគ្រប់រូប ត្រូវខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យរឹងមាំជានិច្ច ផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ និងគោលនយោបាយនានារបស់គណបក្ស។

សម្ដេចតេជោ គូសបញ្ជាក់បន្ថែមថា ដោយប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញនៃកម្ពុជា គណបក្សប្រជាជនកម្ពុជា ក៏បន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ មូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក។

ដោយមានសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនៅកម្ពុជាចំនួន២៤ផ្សេងទៀត សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសរួមគ្នាជាមួយគណបក្សសម្ព័ន្ធភាពទាំងនោះ ព្រមទាំងពង្រឹងទំនាក់ទំនងដ៏ល្អជាមួយបណ្តាអង្គការនានានៃសង្គមស៊ីវិល និងមជ្ឈដ្ឋានទូទៅ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ព្រមជាមួយនេះ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ និងការគំរាមកំហែងដ៏គ្រោះថ្នាក់នោះ សម្ដេចតេជោ ក៏បានអំពាវនាវដល់បណ្តារដ្ឋ ជាពិសេសបណ្តាប្រទេសមហាអំណាចស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហាក្តៅៗទាំងឡាយតាមរយៈការចរចា ដើម្បីសន្តិភាព សន្តិសុខ និងការស្ថិតស្ថេររីកចម្រើនរបស់មនុស្សជាតិទាំងមូល។ សម្ដេចតេជោ សង្កត់ធ្ងន់ថា «ការដាក់ទណ្ឌកម្ម អំពើហិង្សា និងសង្គ្រាម ពុំមែនជាដំណោះស្រាយល្អនោះឡើយ វាគ្រាន់តែបានបង្កើនថែមទៀតនូវហានិភ័យសម្រាប់មនុស្សជាតិប៉ុណ្ណោះ»

រយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។ គណបក្ស បានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕

អត្ថបទដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១០ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម