Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំទីក្រុងប៊ូសាន ជួយលើកកម្ពស់ការអប់រំបែបឌីជីថល នៅកម្ពុជា

បានផុស

នៅ

នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូកម្ពុជា ទៅក្រុងប៊ូសាន ប្រទេសកូរ៉េ ជួបពិភាក្សាការងារជាមួយ លោក Jung Dae-Ho អគ្គនាយកនៃមន្ទីរអប់រំ ទីក្រុងប៊ូសាន ដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដែលមានរយៈពេលជិត ២០ ឆ្នាំ។ ក្នុងនោះដែរ ភាគីទាំងពីរបានព្រមព្រៀងលើចំណុចសំខាន់មួយចំនួនដូចជា បន្តកិច្ចសហប្រតិបត្តិការ ដោយចុះអនុស្សារណៈនៃយោគយល់ឡើងវិញក្នុង ឆ្នាំ២០២៥ ដោយសមភាគីប៊ូសានបន្តជួយគាំទ្រកម្មវិធីនេះ ការបង្កើតសម្ព័ន្ធភាពរវាងសាលារៀននៅទីក្រុងប៊ូសាន និងកម្ពុជា ដោយការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអប់រំ និងបច្ចេកវិទ្យា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលផ្ទាល់នៅទីក្រុងប៊ូសាន និងតាមអនឡាញ។

ការទទួលបានបទពិសោធន៍ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល បាននាំមកនូវការផ្លាស់ប្តូរក្នុងបង្រៀន និងរៀននៅកម្ពុជា ដោយប្រទេសកូរ៉េ គឺជាប្រទេសឈានមុខគេក្នុងការបញ្ជ្រាបបច្ចេកវិទ្យាក្នុងការអប់រំប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទីក្រុងប៊ូសាន បានអញ្ជើញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដើម្បីធ្វើទស្សនកិច្ចនៅទីក្រុងប៊ូសាន។

អ្នកស្រី គឹម សេដ្ឋានី បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលបានរៀបចំកម្មវិធីនេះឡើង ផ្តល់ឱកាសដល់គ្រូបង្រៀនកម្ពុជាទទួលបានបទពិសោធន៍ក្នុងការអប់រំបែបឌីជីថល។ កិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េ បង្ហាញពីចំណងមិត្តភាពយូរអង្វែង នាំមកនូវការផ្លាស់ប្តូរ និងផលជះធំធេងសម្រាប់កម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព និងការឧបត្ថម្ភសម្ភារបច្ចេកវិទ្យា ជាពិសេសក្នុងអំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ-១៩ ភាគីកូរ៉េបានឧបត្ថម្ភជាសម្ភារក្នុងការបង្កើតបន្ទប់ស្ទូឌីយូ ដែលផ្តល់ការគាំទ្រដល់ការអប់រំនៅកម្ពុជា។

អ្នកស្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ព្រមទាំងស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការនេះជាបន្តទៀត ពិសេសការចងសម្ព័ន្ធភាពរវាងសាលាកូរ៉េ និងសាលារៀននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៩ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

Sokha Hotels

ព័ត៌មានពេញនិយម