ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាល
វិស័យសុខា គឺគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលដាក់ចុះដើម្បីគិតគួរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ គឺពង្រឹងខឿនការពារសុខភាពរបស់ប្រជាជនដោយបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅធានាអោយប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុខសុវត្ថិភាព សុខភាពល្អលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8182-1024x683.jpg)
ជាមួយនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក៏បានផ្តោតលើគោលដៅធំចំនួនពីរ ទី១ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលលេចឡើងជាយថាហេតុក្នុងពេលបច្ចុប្បន្ន និងទៅអនាគត, ទី២ លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះដូចជាស្ត្រី កុមារ វ័យជំទង់ មនុស្សចាស់ជរា ជនមានពិការភាព តាមរយៈការពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាព និងទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ក្នុងដំណើរឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជានាដំណាច់ឆ្នាំ២០៣០។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8198-1024x683.jpg)
នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ និងផ្តល់ថ្នាំវីតាមីន C ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាក្នុងខេត្តក្រចេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8200-1024x683.jpg)
ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាមន្ទីរសុខាភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និង លោកក្រុមប្រឹក្សាខេត្តក្រចេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8223-1024x683.jpg)
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចុះនូវវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដែលផ្តោតជាចម្បងរួមមាន៖ ទី១- ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយតកម្ម ដើម្បីឆ្លើយតបការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
លោកប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះនិងខេត្តជាប់ខេត្តក្រចេះដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌ និងប្រកបដោយការទទួលខុសត្រូវ និងគោរពបានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8179-1024x683.jpg)
លោករដ្ឋមន្ត្រី ប្រធានក្រុមការងារបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋដើម្បីបន្តកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋកាន់តែខ្លាំងលើសមត្ថភាព និងគុណភាពនៃសេវាសុខាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8167-683x1024.jpg)
នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងការគាំទ្ររបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ព្រមទាំង លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលតែងតែគាំទ្រលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្តយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ។
ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន បានធ្វើបទបង្ហាញពីគម្រោងចុះពិនិត្យព្យាបាល និងថែទាំសុខភាពជូនប្រជាជននៅតាមមូលដ្ឋានខេត្តក្រចេះ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8227-1024x683.jpg)
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងចុះធ្វើការពិនិត្យព្យាបាល និងថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ រួមចំណែកក្នុងកម្មវិធីលើកកម្ពស់សុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ រួមចំណែកលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន៕
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8171-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8186-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8188-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8189-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8193-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8195-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/SR_8232-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?