Connect with us

ព័ត៌មានជាតិ

ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?

បានផុស

នៅ

បន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួនចេញផ្សាយចោទប្រកាន់ថា CoolApp ដែលបង្កើតឡើងដោយជនជាតិខ្មែរ គឺប្រើសម្រាប់យកការណ៍ ឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានចោទសួរត្រឡប់ទៅវិញថា តើកម្មវិធីទំនាក់ទំនងនៅតាមបណ្ដាប្រទេសមហាអំណាចធំៗ គេប្រើសម្រាប់ធ្វើអ្វីវិញដែរ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ឌី វិជ្ជា បានចោទសួរយ៉ាងដូច្នេះ គឺបន្ទាប់ពីមានសារព័ត៌មានបរទេស មួយចំនួន បានចោទថា ការបង្កើត CoolApp នេះឡើង គឺដើម្បីជាមធ្យោបាយសម្រាប់យកការណ៍របស់កម្ពុជា។

ឯកឧត្ដម ឌី វិជ្ជា បានសរសេរគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា ៖«គ្រាន់តែប្រទេសខ្ញ៉ំមានកម្មវិធីទំនាក់ទំនង Chat App ដែលជាស្នាដៃកូនខ្មែរដូចប្រទេសគេ មកចោទថាប្រើសំរាប់យកការណ៍ទៅវិញ! ចុះ Chat App នៅតាមបណ្តាប្រទេសមហាអំណាចធំៗទាំងនោះ គេប្រើសំរាប់ធ្វើអ្វីវិញដែរ?»

CoolApp ជាបណ្តាញទំនាក់ទំនងសង្គមឆាត លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp ។  CoolApp  ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។

គិតត្រឹមថ្ងៃទី២៨ ខែមិថុនា នេះ លោក លឹម ជាវុត្ថា អ្នកគ្រប់គ្រង់កម្មវិធីនេះ បានឱ្យសរសេរលើគណនីហ្វេសប៊ុកថា កម្មវិធីទំនាក់ទំនងនេះ មានអ្នកទាញយកទៅប្រើប្រាស់ជាង១៥ម៉ឺននាក់។​ លោក រំពឹងថា ចំនួនអ្នកទាញយកទៅប្រើប្រាស់នឹងកើនឡើងរហូតដល់២០ម៉ឺន នាពេលប៉ុន្មានថ្ងៃខាងមុខ។

គួរឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា តាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន  បានឱ្យដឹងថា សម្ដេច បានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់។ ជាមួយគ្នានេះ សម្ដេច បានអំពាវនាវប្រជាជនកម្ពុជាចូលរួមប្រើប្រាស់កម្មវិធីនេះ។

សម្ដេចតេជោ បញ្ជាក់ថា គោលដៅរបស់សម្ដេច ក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្ដេចត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីកម្ពុជាបាន។ សម្ដេចតេជោ លើកឡើងថា ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាមាន CoolApp។

តាមសម្ដេចតេជោ ប្រធានព្រឹទ្ធសភា រឿងសំខាន់មួយទៀតរបស់ CoolApp គឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់កម្ពុជា ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ដើម្បីងាយស្រួលទាក់ទងក្នុងពេលបណ្ដាញទំនាក់ទំនងរបស់បរទេសរអាក់រអួល សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។

សម្ដេច ហ៊ុន សែន អះអាងថា  CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ ទោះជាអំពាវនាវ ឱ្យងាកមកប្រើប្រាស់បណ្ដាញទំនាក់ទំនងថ្មីរបស់កម្ពុជាមួយនេះ តែសម្ដេចតេជោ មិនបានហាមឃាត់ មិនឲ្យពលរដ្ឋមន្ត្រីរាជការឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

សម្ដេច បានឱ្យដឹងថា សម្ដេចកំពុងប្រើកម្មវិធីទំនាក់ទំនងសរុបចំនួន៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តាមបទពិសោធន៍ប្រើកន្លងមក សម្ដេច ឱ្យដឹងទៀតថា សម្ដេចប្រើប្រាស់ CoolApp នៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖ ទី១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។ទី២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន និងទី៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។ សម្ដេចតេជោ បន្ថែមការអះអាង CoolApp ប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត៕

អត្ថបទ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផលិតកម្មបារមី ទទួលបានការកោតសរសើរ ក្រោយទទួលស្គាល់កំហុស និងសម្រេចធ្វើកំណែបទ “ម្តងហើយម្តងទៀត”

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាថៃ​​និង​កងកម្លាំង​ភាគតិច​មីយ៉ាន់​ម៉ា​​​នៅ​តំបន់​ត្រីកោណមាស​ត្រៀម​ប៉ះទង្គិចគ្នា

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា សំ សុខនឿន តម្កល់សៀវភៅ«គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

សេដ្ឋកិច្ច២៤ ម៉ោង មុន

តម្លៃជ័រកៅស៊ូកើនឡើងជាង ២៦០ ដុល្លារ ក្នុងមួយតោន ដោយសារមានតម្រូវការនាំចេញ

Sokha Hotels

ព័ត៌មានពេញនិយម