ព័ត៌មានជាតិ
ប្រធានសហជីពស៊ីនទ្រី ថ្លែងអំណរគុណរដ្ឋាភិបាលយកចិត្តទុកដាក់កម្មករប្រមូលសំរាម
លោក កៅ សុខវ៉ាត ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំក្រុមហ៊ុន ស៊ីនទ្រី បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះ លោកសូមអរគុណដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ព្រួយបារម្ភដល់សុវត្ថិភាពកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ។

លោក កៅ សុខវ៉ាត មានប្រសាសន៍បន្តថា៖ “ការចុះឈ្មោះចាក់វ៉ាក់សាំងនោះ គឺធ្វើឡើយដោយស្ម័គ្រចិត្តតាមបណ្ដាខណ្ឌនីមួយៗ ខ្ញុំអត់ទាន់ដឹងច្បាស់ថាកម្មករប្រមូលសំរាមចាក់វ៉ាក់សាំងនៅទីណាទេ”។
លោក កៅ សុខវ៉ាត មានប្រសាសន៍បន្តថា នៅពេលនេះ លោកមិនទាន់ដឹងថា ចំនួនអ្នកទៅចាក់វ៉ាក់សាំងនោះមានប៉ុន្មាននាក់នោះទេ។
លោក កៅ សុខវ៉ាត មានប្រសាន៍ថា៖ “នៅថ្ងៃនេះមិនទាន់មានបងប្អូនកម្មករប្រមូលសំរាមរូបណាបានទៅចាក់វ៉ាក់សាំងនៅឡើយទេ ពួកគាត់នៅបម្រើការជាធម្មតាសិនទេ ប៉ុន្តែបើពេលណា ថ្ងៃណា មិនទាន់បានច្បាស់ទេ”។
ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំក្រុមហ៊ុន ស៊ីនទ្រី រូបនេះ បានឱ្យដឹងថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីទាំងអស់មានជាង ១,៧០០នាក់ រួមទាំងបុគ្គលិកទៀតគឺមានជាង២,០០០នាក់ជាង។

គួររំលឹកឱ្យដឹងដែរថា នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថ្មីៗនេះ ក្រសួងសុខាភិបាលសុខាភិបាល បានជូនសេចក្តីជូនដំណឹង ដោយបានបញ្ជាក់ថា៖ “យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាមSinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ”។
ក្រសួងសុខាភិបាល បានណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់ រៀបចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅ៨ទីតាំងដូចជា មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកព្រែកព្នៅ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកដង្កោមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ និង មន្ទីរពេទ្យបង្អែកពោធិចិនតុង៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
ក្រសួងសុខាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ដល់កម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ
អភិបាលភ្នំពេញ៖ រាជធានី គ្រប់គ្រងមុខសញ្ញា កូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ បានល្អ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា