Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ​សង្កត់ធ្ងន់ថា បច្ចេកវិទ្យា​ឌីជីថល​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ និង​សេវា​រដ្ឋបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត

បានផុស

នៅ

កម្ពុជា​និង​ជប៉ុន​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​បើក​សន្និសីទ ASJA-ASCOJA-JAC លើក​ទី ២២​នៅ​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​របស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Tsuge Yoshifumi (​សូ​គេ យូ​ស៊ី​ហ្វូ​មី​) អនុរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​ជប៉ុន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ឱកាស​នោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​សន្និសីទ​ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានដាក់​អាទិភាព​ចំពោះ​បច្ចេកវិទ្យា​ឌីជីថល​ដែល​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​សេវា​រដ្ឋបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អាច​ពង្រឹង​ផលិតភាព​ការងារ និង​ភាព​សំបូរបែប​នៃ​កម្លាំង​ពលកម្ម​ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទីផ្សារ​តំបន់​និង​អន្តរជាតិ​ដ៏​គួរឱ្យ​ទាក់ទាញ។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​សន្និសីទ​អំពី​ទំនើបកម្ម​របស់​ក្រសួង​-​មន្ទីរ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ស្រប​ទៅ​នឹង​ការវិវត្តន៍​នៃ​និន្នាការ​ក្នុង​តំបន់​និង​អន្តរជាតិ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល​បាននិងកំពុង​យកចិត្តទុកដាក់​។

លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ពី​ភាព​ចាំបាច់​នៃ​ការ​ទាញ​ប្រយោជន៍​ចេញពី​បច្ចេកវិទ្យា​ឌីជីថល​ដែល​បាននឹងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ដើម្បី​បម្រើ​វិស័យ​សេវាសាធារណៈ ការសិក្សាអប់រំ និង​ការ​សកម្មភាព​សេដ្ឋកិច្ច​នានា​ទាំង​នៅ​កម្ពុជា តំបន់​អាស៊ាន និង​ប្រទេស​ជប៉ុន​។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​អង្គ​សន្និសីទ​ជជែក​និង​ចែករំលែក​បទពិសោធន៍​ស្តីពី​បច្ចេកវិទ្យា​ឌីជីថល​របស់​សមាជិក​អាស៊ាន និង​ជប៉ុន​ដើម្បី​ក្រេបជញ្ជក់​ចំណេះដឹង និង​បទពិសោធន៍​ទៅវិញទៅមក​ក្នុងទិសដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ក្នុង​តំបន់ និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ជប៉ុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម