Connect with us

ព័ត៌មានជាតិ

ចាយ​ពេល​រៀបចំ​ជាង ៨ ឆ្នាំ ក្រសួង​បរិស្ថាន​ប្រកាស​​ដាក់​ឲ្យ​ប្រើប្រាស់​ក្រម​បរិស្ថាន​និង​ធនធាន​ធម្មជាតិ

បានផុស

នៅ

ក្រសួង​បរិស្ថាន​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ក្រោយ​ឆ្លងកាត់​​ការ​តាក់តែង​រៀបចំ​ជាង ៨ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​លោក អ៊ាង សុផល្លែត ថ្លែង​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់ក្រម​បរិស្ថាន​និង​ធនធាន​ធម្មជាតិកាលពីម្សិលមិញ​ថា​ ការ​​រៀបចំ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិនេះបានប្រើប្រាស់​ពេល​វេលា​ប្រមាណ ៨ ឆ្នាំ តាំង​ពី​អាណត្តិ ​លោក សាយ សាអាល់​ ​ដឹកនាំ​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ដែល​បាន​ពុះពារ​ចងក្រង​បង្កើត​​ឡើង ​និងបាន​​​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​​ពេល​នេះ។

លោក​ថា ក្រម​បរិស្ថាននិង​ធនធាន​ធម្មជាតិ ប្រមូល​ផ្តុំរាល់បទប្បញ្ញត្តិ​នៃច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យបរិស្ថាន និង​ធនធានធម្មជាតិ ដែលនឹង​​ក្លាយជា​លិខិតតូបករណ៍​គតិយុត្ត​មួយ​យ៉ាង​សំខាន់​សម្រាប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ និង​អ្នក​អនុវត្តច្បាប់​ផ្សេងទៀត មាន​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់ និង​អនុវត្តតួ​នាទី​ភារកិច្ច​រៀងៗ​ខ្លួន ។

ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នេះ​មាន​សារសំខាន់​ណាស់។ បើតាមលោករដ្ឋមន្រ្តី ​«ប្រទេស​មួយ​បើ​គ្មាន​ច្បាប់​ទេ ​មិន​អាច​ជោគជ័យ​បាន​ទេ ហើយ​ក្រសួង​មួយ​បើ​គ្មាន​ច្បាប់​អនុវត្ត​ ​​ក៏​គ្មាន​ចិរភាព​ដែរ»។

លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងបរិស្ថាននឹងប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិនេះ ជាឧបករណ៍ដើម្បីគ្រប់គ្រង​បរិស្ថាន និងធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្រមបរិស្ថាននិង ធនធានធម្មជាតិ ចែកជា ១២ កន្ថី និងមានមាត្រាសរុប ៨៦៥ ហើយបានបញ្ជាក់អំពីតម្រូវការរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធចំនួន១៣១ ដើម្បីគាំទ្រ ការអនុវត្តឱ្យបានពេញលេញ។ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ ក្នុងក្របខណ្ឌជាតិ និងសកល និងជំរុញ និងបង្កើនប្រសិទ្ធភាព នៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីសម្រេចបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន បានធ្វើការបោះពុម្ពក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីចែកជូនដល់ បណ្តាភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនោះ ភាគីពាក់ព័ន្ធ ក៏អាចធ្វើការទាញយកឯកសារ​ក្រមនេះ (Download) ទាំងជាភាសារខ្មែរ និងអង់គ្លេសពីប្រព័ន្ធ QR-Code ដែលមានដាក់ជូនជាសាធារណៈ​។

ក្នុង​កិច្ច​គាំពារ​ដល់​វិស័យ​បរិស្ថាន ក្រសួង​បរិស្ថាន​ក្រោម​ការ​ដឹកនាំ​ដោយ​លោក អ៊ាង សុផល្លែត​ បាន​កំណត់​ទិសដៅ​ការងារ​ជា​អាទិភាព​គឺការលើកកម្ពស់​ការ​យល់ដឹង និងការចូលរួមរបស់​ប្រជាពលរដ្ឋសំដៅផ្លាស់ប្តូរឥរិយាបទ​និងទម្លាប់ការរស់នៅ ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​​ពី​ការ​ដាក់​ចេញ «យុទ្ធសាស្ត្រចក្រា​វិស័យបរិស្ថាន» ដែល​គោលបំណង​តម្រង់ទិសនិងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការ​ធានាឱ្យបាន​នូវ​ចីរភាព​បរិស្ថាន និង សុក្រឹតកម្ម​បរិស្ថានកិច្ច ដើម្បីឆ្លើយតប​ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ និង​លើក​កម្ពស់សេដ្ឋកិច្ច​បៃតង ដោយជំរុញសម្រេចគោលដៅ​នៃយុទ្ធសាស្ត្រ​បញ្ចកោណ​គឺ «ជាប្រទេស​​អព្យាក្រឹត​កាបូន និងមានគម្រប ព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្រសួងបរិស្ថាន​បាន​ប្រកាសយុទ្ធនាការដាំដើមឈើយ៉ាងតិច ១ លានដើមក្នុង១ឆ្នាំ។ ក្នុង​នោះក្រសួងបរិស្ថាន​ក៏មានផែនការ​រៀបចំ​ថ្នាលបណ្តុះកូនឈើថ្នាក់ជាតិចំនួន ៥ តំបន់ នៅក្នុងខេត្តត្បូងឃ្មុំសៀមរាប កោះកុង កំពង់ស្ពឺ និងមណ្ឌលគីរី ដើម្បីពង្រីក​ចលនាដាំដើមឈើ ជាពិសេសដាំស្តារ​ព្រៃឈើ​ឡើងវិញ និងបង្កើនគម្របបៃតង តាមរយៈការផ្តល់កូនឈើ​ដោយឥតគិតថ្លៃ​ដល់ប្រជា​សហគមន៍ និង​សាធារណជនយកទៅដាំតាមវត្តអារាម សាលារៀន សហគមន៍ និង​ទីសាធារណៈ​​ផ្សេងៗ។

យុទ្ធនាការនេះនឹងរួមចំណែកសម្រេចគោលបំណងនៃ​យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់​កាលទី១ គឺបង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយ និងធ្វើឱ្យកម្ពុជាក្លាយ​ជាប្រទេស​អព្យាក្រឹត​កាបូន​នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម