ព័ត៌មានជាតិ
ចាក់វ៉ាក់សាំងកូវីដ១៩ ដល់កម្លាំងបណ្តាអង្គភាពទាំង៤ចំនួន១.៧៦១នាក់ នៅក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់កម្លាំងបណ្តាអង្គភាពទាំង៤មានចំនួន១.៧៦១នាក់ នៅចំណុចស្ថានីយរថភ្លើង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលក្រសួងសុខាភិបាលផ្ដល់ជូន។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ការចាត់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បណ្តាអង្គភាពទាំងនោះ មានជាច្រើនពាន់ដូស ហើយក៏ជាយុទ្ធនាការជំហ៊ានទី១ ដែលយើងនឹងចាក់ជូនកងកម្លាំងអាវុធហត្ថ កម្លាំងទិសទី១បន្ទាយមានជ័យ យោធភូមិភាគទី៥ កងទ័ពជើងគោក កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងនគរបាលវរៈព្រំដែន ទាំងនេះជាអាទិភាពរបស់កងកម្លាំងទាំង៤ស្ថាប័ន ដែលត្រូវទទួលបានជាបន្តបន្ទាប់ ដោយសារកម្លាំងទាំងនេះមានការប្រឈមខ្លាំងក្នុងកិច្ចការ ការពារ និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ដើម្បីយកមកធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ