ព័ត៌មានជាតិ
គ្រូបង្រៀនម្នាក់ឆ្លៀតយកម៉ោងសម្រាក លក់ទុរេនដាំនៅចំការផ្ទាល់ខ្លួន រកបានកម្រៃរាប់ម៉ឺនដុល្លារ
លោក សួង សារឿន មានវ័យ ៥៧ឆ្នាំ ជាគ្រូបង្រៀនបង្រៀននៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ បានយកផ្លែទុរេនដែលដាំនៅចំការរបស់ខ្លួន មកដាក់លក់នៅក្បែសាលាខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ រាជធានីភ្នំពេញ ដើម្បីរកកម្រៃបន្ថែមពីប្រាក់ខែដែលមកពីអាជីពជាគ្រូបង្រៀន។

លោកគ្រូ សួង សារឿន អះអាងថា ការដែលលោកឆ្លៀតលក់ផ្លែទុរេននេះ គឺមិនប៉ះពាល់ដល់ម៉ោងបង្រៀនសិស្សឡើយ។ មិនប៉ះពាល់ម៉ោងបង្រៀន ព្រោះលោកឆ្លៀតលក់ផ្លែទុរេននៅពេលដែលម៉ោងសម្រាករបស់សិស្សនុសិស្ស និងពេលដែលលោកទំនេរតែប៉ុណ្ណោះ ម្យ៉ាងទៀតលំនៅឋានរបស់លោកក៏ក្បែរសាលាស្រាប់។
លោក សួង សារឿន ឲ្យដឹងថា ផ្លែទុរេនដែលលោកយកមកលក់នេះ គឺដាំនៅចំការផ្ទាល់ខ្លួន ស្ថិតក្នុងស្រុកកំពង់បាយ ខេត្តកំពត។ លោកបន្តថា ជារៀងរាល់រដូវផ្លែទុរេនលោកតែងឆ្លៀតយកពេលទំនេរទៅបេះនៅចំការរបស់លោក ជួនពេលខ្លះផ្ញើឲ្យបងបង្កើតជាអ្នកបេះ រួចផ្ញើរតាមរថយន្តតាក់សុីមកលក់ដែលមួយឆ្នាំៗលោកអាចរកប្រាក់រាប់មុឺនដុល្លារ។

តាមការឱ្យពីសំណាក់គ្រូបង្រៀននៅវិទ្យាល័យច្បារអំពៅរូបនេះ លោកលក់ផ្លែទុរេនម៉ាន់ថង តម្លៃ២៥០០០រៀលក្នុង១គីឡូក្រាម ចំណែកផ្លែទុរេនប្រភេទឪខាក់លក់ក្នុងតម្លៃត្រឹម២០០០០រៀលប៉ុណ្ណោះ។
លោកគ្រូ សួង សារឿន បញ្ជាក់ថាផ្លែទុរេនដែលលោកលក់ គឺជាផ្លែទុរេនដាំដុះតាមបែបធម្មជាតិ មិនប្រើជីគីមីឡើយ ព្រោះត្បិតលោកខ្លាចប្រើជីគីមីទៅប៉ះពាល់ដល់អាយុជីវិតមនុស្ស។ លោកបន្ថែមថា ជារៀងរាល់រដូវលោកមានម៉ូយរងចាំទិញជាហូរហែរ ក៏ព្រោះតែទុរេនរបស់ជាទុរេនដាំដុះបែបមធ្មជាតិ មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់។

ប្រសិនបើប្រិយមិត្តចង់ទិញផ្លែទុរេនរបស់លោកគ្រូ សួង សារឿន អាចទាក់ទងតាមទូរសព្ទ័របស់លោកគ្រូ ០១៦ ៨៤៤ ១៩៧៕
អត្ថបទ៖ នរា


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?