Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តក្រសួងស្ថាប័នបង្កើតក្លឹបកីឡា ដើម្បីបុគ្គលិកហាត់ប្រាណ បង្កើនមិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន

បានផុស

នៅ

 រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក  នេត្រ ភក្ត្រា លើកទឹកចិត្តដល់ក្រសួងស្ថាប័នទាំងអស់សូមចូលរួមបង្កើតនូវក្លឹបកីឡាផ្សេងៗ ដើម្បីបង្កនូវបរិយាកាសងាយស្រួលសម្រាប់បុគ្គលិក និងមន្ត្រីរាជការរចូលរួមលេងកីឡា ដើម្បីសុខភាព រឹតចំណងមិត្តភាព និងផ្លាស់ប្តូរនូវបរិយាកាសក្នុងការបង្កើននូវប្រសិទ្ធភាពការងារ និងដាក់ខ្លួននៅឱ្យ ឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីការប្រកួតវាយសី មិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ “People to People Exchange Amateur Badminton Champion 2024”, រៀបចំឡើងដោយ សារព័ត៌មានត្នោត និងសហពន្ធ័កីឡាវាយសីកម្ពុជា នៅទីលានក្លឹបវាយសី នរា ស្ថិតនៅកោះនរា រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។

លោករដ្ឋមន្ត្រីថ្លែងថា ការលេងកីឡា គឺប្រៀបដូចទៅនឹងការអប់រំកាយ និងអប់រំចិត្ត ដោយកាត់បន្ថយពេលវេលាដែលមិនសមប្រកប បែរមកលេងកីឡាដើម្បីឱ្យមានកាយសម្បទារឹងមាំ សុខភាពល្អ និងមានសាច់ឈាមស្រស់ថ្លា។ បច្ចុប្បន្ននៅក្រសួងព័ត៌មាន បានបង្កើតក្លឹបកីឡាហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចម្រើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួង ជាពិសេសបានឈ្នះមេដាយពីការប្រកួត អន្តរជាតិមកជូនប្រទេសជាតិថែមទៀត។

 លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តការណ៍នៃការប្រកួតកីឡាវាយសីនេះឡើង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្របតាមការប្តេជ្ញាចិត្តរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីប្រកៀកដៃគ្នាឆ្ពោះទៅសម្រេច «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» តាមរយៈការលេងកីឡារួមគ្នា។

 លោក រដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រទេសទាំងពីរក៏ទើបបានរៀបចំរួមគ្នានូវព្រឹត្តិការណ៍ សម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅអង្គរ (When Shaolin Meets Bokator At Angkor)» នៅ ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយបញ្ជាបការយល់ដឹងអំពីយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន២០២៤” ដល់ស្រទាប់យុវជនប្រជាជន នៃប្រទេសទាំងពីរ ។

តាមរយៈនៃការរៀបចំព្រឹត្តិការណ៍ ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នាថ្ងៃនេះ  លោក នេត្រ ភក្ត្រា មានជំនឿជាក់ថា នឹងរួមចំណែកបន្ថែមមួយកម្រិតទៀតធ្វើឱ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ស៊ីជម្រៅ និងសម្រេចបាននូវចក្ខុវិស័យ នៃការបង្កើត “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន”។

  លោក រដ្ឋមន្ត្រី នាគូសបញ្ជាក់សារជាថ្មីថា ការជួបជុំគ្នាលេងកីឡានៅថ្ងៃនេះ អាចប្រព្រឹត្តទៅបានក៏ ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចដែលមាននៅក្នុងទិសស្លោកសម្រាប់ការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ «កីឡារស់នៅក្នុងសន្តិភាព» ឬ «Sport Lives in Peace» ។

  លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជឿជាក់ថា ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគីនិងជាច្រកមួយដែលបើកទូលាយដើម្បីស្វាគមន៍កិច្ចសហការនានា ដែលបន្តធ្វើរួមគ្នានាពេល អនាគត ដើម្បីរួមចំណែកក្នុងដំណើរអភិវឌ្ឍន៍ប្រជាជាតិទាំងពីរ កម្ពុជា ចិន ។

    លោក Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍លើកឡើងថា កីឡាជាវិស័យសំខាន់មួយនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជន។ ស្មារតីនៃការខិតខំ ប្រឹងប្រែង កិច្ចសហប្រតិបត្តិការ និង ព្យាយាមដោះស្រាយបញ្ហាប្រឈមរួមគ្នាដែលមាននៅក្នុងវិស័យកីឡា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវបានចែករំលែកដោយសង្គមមនុស្ស ហើយនឹងជា ចំណងរវាងប្រជានកម្ពុជា និង ប្រជាជនចិនដ៏សំខាន់មួយ។ តំណាងស្ថានទូតចិន សង្ឃឹមថា យើងទាំងគ្នាជាកីឡាករ “អាចរាប់អានគ្នាជាមិត្តតាមរយៈកីឡាវាយ សីនេះ” ធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពនិងសាមគ្គីភាព និងរីកចម្រើនជាមួយគ្នា តាមរយៈការប្រកួតនេះដែរ ។

លោកស្រី Han Li អគ្គនាយិកាសារព័ត៌មានត្នោត ញ៉ូស មានប្រសាសន៍លើកឡើងថា តាមរយៈការប្រកួតកីឡាវាយសីនេះ នឹងអាចរឹតបន្តឹងចំណងមិត្តភាព ដ៏ជ្រាលជ្រៅរវាងប្រជាជនចិន និងប្រជាជនកម្ពុជា នឹងជំរុញការផ្លាស់ប្តូរ ការធ្វើសមាហរណកម្មវប្បធម៌រវាងប្រទេសទាំងពីរបានកាន់តែស៊ីជម្រៅជាងមុន។ កីឡាវាយសី មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់វប្បធម៌ខុសៗគ្នាផងដែរ។ នៅក្នុងឆ្នាំ២០២៤ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា-ចិន ព្រឹត្តិការណ៍ ដែលបានរៀបចំនៅពេលនេះ គឺមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ចិន កម្ពុជា ដូចគ្នា។

   លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកប្រព្រឹត្តការណ៍នៃការប្រកួតកីឡាវាយសី មិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ “People to People Exchange Amateur Badminton Champion 2024” គឺមានសារៈសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរកម្ពុជា ចិន កាន់តែប្រសើរបន្ថែមទៀត ពិសេសជាការទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត តាមរយៈវិស័យទេសចរណ៍ដីសប្បូរណ៍បែបនៅកម្ពុជា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម