ព័ត៌មានជាតិ
ក្រុមអភិវឌ្ឍន៍សង្កាត់ទឹកល្អក់ទី៣ ខិតខំប្ដូរលូតូចចេញ ដាក់លូធំជាងមុន ដើម្បីបញ្ជៀសទឹកឲ្យបានលឿន
ក្រុមការងារអភិវឌ្ឍន៍របស់សង្កាត់ទឹកល្អក់ទី៣ បានចុះផ្លាស់ប្តូរប្រពន្ធលូចាស់ ពីកម្រាស់០៤តឹក ទៅកម្រាស់០៦តឹក ដើម្បីបញ្ចៀសប្រព័ន្ធទឹកកុំអោយមានការជន់លិចនារដូវវស្សានេះ។

ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវលេខ ២៦១ កែង204សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក ដែលកន្លងមកនៅតំបន់នេះឲ្យតែមានភ្លៀងធ្លាក់ម្ដងៗ តែងតែមានទឹកដក់នៅលើផ្លូវ នឹងជន់លិចដែលងាយបង្កអោយផ្លូវឆាបរងការខូចខាត នឹងធ្វើឲ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ។
លោក នៅ ភក្តី ចៅសង្កាត់រងទី១ នៃសង្កាត់ទឹកល្អក់ទី៣ បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ផ្លាស់ប្តូរប្រព័ន្ធលូរបស់សង្កាត់ ដែលចុះធ្វើការផ្លាស់ប្តូរនៅពេលនេះ មានប្រវែងរួមទាំងសងខាងផ្លូវ គឺ ៥៤៧ ម៉ែត្រ ។ លោក ចៅសង្កាត់រងទី១ បានបន្តទៀតថា កន្លងមកនៅចន្លោះខាងលិចផ្លូវលេខ ២៦១ កែង២០៤ទៅដល់ផ្លូវ ២៥៧ កែង២០៤ ពេលមានមេឃភ្លៀងម្តងៗ គឺតែងតែមានទឹកដក់ នឹងជន់លិចនៅលើផ្លូវ ងាយធ្វើអោយផ្លូវឆាប់ខូចផងនោះ។

ហេតុនេះ ទើបនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារអភិវឌ្ឍន៍របស់សង្កាត់ បានចុះធ្វើការផ្លាស់ប្តូរ ប្រព័ន្ធលូចាស់មានស្រាប់ ដែលមានកម្រាស់តែ៤តឹក មកកម្រាស់ ៦តឹក ដែលធ្វើអោយងាយស្រួលរំដោះទឹកភ្លៀងនារដូវវស្សានេះ នឹងដើម្បីប្តូរប្រព័ន្ធលូចាស់ផងដែរ ។
ជាមួយគ្នានេះដែរ អាជ្ញាធរបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន តាមបណ្ដោយផ្លូវលេខ ២៦១ កែង២០៤ ទៅដល់ផ្លូវលេខ ២៥៧ កែង២០៤ សូមមេត្តាយោគយល់ចំពោះការដ្ឋានកំពុងសាងសង់និងដាក់លូ ដែលមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ហើយក៏សំណូមពរប្រជាពលរដ្ឋ ត្រូវវេចខ្ចប់សម្រាមដាក់ឲ្យបានត្រឹមត្រូវជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូរបង្កឲ្យមានការកកស្ទះផ្លូវទឹក ៕
អត្ថបទ & រូបភាព ៖ រដ្ឋា , ហេង អុឹងម៉េង




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង