Connect with us

ព័ត៌មានជាតិ

សមាជិក​អចិន្ត្រៃយ៍​បក្ស​ខេត្តកោះកុង បំផុសស្មារតី​កៀងគរ​សមាជិក​បក្ស​ប្រឆាំង​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

បានផុស

នៅ

កោះកុង​ ៖ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកោះកុង បាន​បំផុស​ស្មារតី​ដល់​សមាជិក​សមាជិក​ប​ក្ស​ប្រជាជន​កម្ពុជា​ឃុំ​កណ្តោល​បន្ត​កៀរគរ​សមាជិក​បក្ស​ប្រឆាំង​មក​ចូលរួម​រស់​ជីវភាព​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​កណ្តោល លោក តាំង ឈុន​ស្រេង សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកោះកុង បានស្នើ​ដល់​សមាជិក​បក្ស​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការពង្រឹង និង​ពង្រីក​សមាជិក​គណបក្ស​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

លោក តាំង ឈុន​ស្រេង សង្កត់ធ្ងន់​ដែរ​នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៤​ថា គ្រប់​សមាជិក​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​កណ្តោល បន្ត​បំផុស​ចលនា​អូសទាញ​សមាជិក​ក្រុម​គណបក្សប្រឆាំង​ឱ្យមក​ចូល​ជីវភាព​រស់នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​មានតែ​គណបក្ស​ប្រជាជន​មួយគត់​ដែលមាន​គោលនយោបាយ​ច្បាស់លាស់​ត្រឹមត្រូវ និង​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន និង​ប្រទេសជាតិ តាំងពី​ការរំដោះ​ភ្លើងសង្គ្រាម​រហូតដល់​ប្រទេសជាតិ​មាន​សុខសន្តិភាព ព្រមទាំង​មានការ​អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​។

​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកោះកុង ក៏​ណែនាំ​ដល់​សមាជិក​បក្ស​បង្ហាញ​ការគាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូណន​តេ​ជោ​ដែល​នឹង​បើក​ការដ្ឋាន​នា​ដើមខែ​សីហា ខាងមុខ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាជិក​គណបក្ស​ឃុំ​កណ្តោល គិតគូរ​ដល់​ចាស់ព្រឹទ្ធាចារ្យ​ដែល​បាន​បូជា​ពលី​សាច់​ស្រស់​ឈាម​ស្រស់​បុព្វហេតុ​គណបក្ស និង​ការពារ​ប្រទេសជាតិ​។​

គួរ​កត់សម្គាល់ថា ចាប់​ពីថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ក្នុង​ការបម្រើ​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ជាតិ និង​ប្រជាជន ឆ្លងកាត់​ដំណាក់កាល​ធំៗ​របស់ ប្រទេសជាតិ​ប្រកបដោយ​វីរភាព គឺ​ការតស៊ូ​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​ជាតិ​, ការការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​, ការតស៊ូ​រំដោះជាតិ​, ការសង្គ្រោះ​ជាតិ​ពី​របប​ប្រល័យ​ពូជ សាសន៍​, ការការពារ ស្តារ និង​កសាង​ប្រទេស​ឡើងវិញ និង​ការថែរក្សា​សន្តិភាព ប្រឆាំង បដិវត្តន៍​ពណ៌ និង​ការអភិវឌ្ឍ​។​

ឆ្លងកាត់​ក្នុង​រយៈពេល​ជាង ៤៥​ឆ្នាំ មកនេះ​អាច​អះអាង​ប្រកបដោយ មោទនភាព​បំផុត អំពី​បណ្តា​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​ដែល​យើង​សម្រេចបាន​ក្នុងការ​ស្តារ ការកសាង និង​អភិវឌ្ឍ​សង្គមជាតិ ដោយ​ចាប់ផ្តើម​ពី​ស្ថានភាព​វិនាស​អន្តរាយ​ខ្ទេចខ្ទី​ដោយ អំពើ​ប្រល័យពូជសាសន៍ និង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ មកកាន់​ស្ថានភាព​ដែល​ប្រទេសជាតិ ទាំងមូល​មាន​សន្តិភាព ឯកភាព​ជាតិ​ពេញលេញ និង​មានការ​ផ្លាស់ប្តូរ​រីកចម្រើន​លើ​គ្រប់​វិស័យ​៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៩ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១២ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម