ព័ត៌មានជាតិ
គ្រឿងញៀនជាង១០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់និងលើកកម្ពស់ ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។
នៅក្នុងទិវានេះអាជ្ញាធរបាន ដុតបំផ្លាញចោលនូវគ្រឿងញៀនទម្ងន់ ១០,៥៧៦.១១ក្រាម និងបារីអេឡិចត្រូនិចគ្រប់ប្រភេទចំនួន៤៧ ប្រអប់ ព្រមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ក្នុងការចូលរួមចំណែកបង្រ្កាប ការទប់ស្កាត់ ការអប់រំ ណែនាំ អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។


លោកបានបន្តទៀតថា ដើម្បីសម្រេចបាននូវទិសដៅនេះ គឺទាមទារឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដោយ អនុវត្ត ៣កុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឱ្យកើតមាននូវប្រទេសខ្ញុំ សុវត្ថិភាពខ្ញុំ ឬសៀមរាបផ្ទះខ្ញុំគ្មានគ្រឿងញៀន ។ លោកបន្តថា បញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញវិធានការម៉ឹងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនិងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង ។
លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអាននូវសារលិខិតទាំងស្រុង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព្រមទាំងបានលើកនូវខ្លឹមសារនៃការអប់រំ ផ្សព្វផ្សាយ ពីការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ព្រមទាំងការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ ហើយយុវជនដែលល្អ ចូលរួមគាំទ្រការកំចាត់គ្រឿងញៀន ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន៕
ដោយ ៖ជុន កុសល






-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង