ព័ត៌មានជាតិ
ប្រវត្តិខ្លះៗពីលោក គួច ចំរើន ដែលនឹងត្រូវចូលកាន់តំណែងជាអភិបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី១កក្កដានេះ
លោក គួច ចំរើន មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ដែលមុននេះមានមុខតំណែងជាមន្ត្រីកងទ័ព ជាអភិបាលរងខណ្ឌចំការមន ជាអភិបាលខណ្ឌមានជយ័ ជាអភិបាលខណ្ឌដូនពេញ ជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ជាអភិបាលខេត្តកំពង់ចាម និងជាអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ត្រាស់បង្គាប់អោយធ្វើជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

លោក គួច ចំរើន កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ សញ្ជាតិខ្មែរ នៅភូមិតាពរ័លើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ក្រោយថ្ងៃរំដោះថ្ងៃ៧មករា ឆ្នាំ១៩៧៩ លោក គួច ចំរើន ដែលស្ថិតនៅក្នុងវ័យកុមារនៅឡើយ បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយនៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ចូលដល់ថ្នាក់ទី២ បានទៅរៀននៅសាលាគំរូកំពង់ក្តី បន្ទាប់មកបានបន្តការសិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករាសៀមរាបនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ១៩៨៩។
នៅឆ្នាំ១៩៩០ លោក គួច ចំរើន បានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទ័ព ប្រទេសវៀតណាម ក្រោយមកនៅថ្ងៃ២៨ ខែមីនា ឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាលយ័និតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបញ្ចប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៩៧ ដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៤ បានចូលសិក្សានៅសាកលវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៧។

លោក គួច ចំរើន អាចប្រើប្រាស់បាននូវភាសាអង់គ្លេស និងវៀតណាម។ ក្រៅពីការសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ លោកក៏បានទទួលការបណ្តុះបណ្តាល និងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ ពីអង្គការJICAលើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លើផ្នែកច្បាប់ភូមិបាល ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្ស លើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង ពី UNIVERSITY OF SANFRANCISCO លើច្បាប់បោះឆ្នោត,ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និងទទួលបានវិញ្ញាបនបត្រពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាល។

ក្នុងពេលបម្រើការងារនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៨ ខែមីនាឆ្នាំ១៩៩៣ ដល់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ១៩៩៩ លោក គួច ចំរើន ជាបុគ្គលិកចាត់តាំងសាលាខណ្ឌចំការមន រាជធានីភ្នំពេញ។ ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ ឆ្នាំ២០០៤ ជាអភិបាលរងខណ្ឌចំការមន។ ពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០០៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ជាអភិបាលខណ្ឌមានជ័យ។ ពីថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ជាអភិបាលខណ្ឌដូនពេញ។ ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ។ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអភិបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន មានភរិយាឈ្មោះ អ៊ូ ធីតាពៅ កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨៤ មានមុខរបរជាមេធាវី និងមានកូនប្រុសបីនាក់៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា