Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​បើក​យុទ្ធនា​ការចែក​ម៉ាស​ជូន​ពលរដ្ឋ​ខណៈ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ខ្លាំងក្លា​

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ចេញ​ម៉ាស​ជាង​៦០​ម៉ឺន​ម៉ាស​ជូន​ដល់​អាជ្ញាធរ​ក្រុង​ស្រុកទាំង​៥ ដើម្បី​ធ្វើ​យុទ្ធនា​ការចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន​ភូមិ ឃុំ សង្កាត់ ក្នុង​ខេត្ត​ព្រះសីហនុ​ជាពិសេស​តាម​ទីប្រជុំជន​ផ្សារ និង​តាម​ទីសាធារណៈ​ដើម្បី​ទប់​ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

ការបញ្ចេញ​ម៉ាស​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​និង​បាន​បិទ​ទីតាំង​ដែល​ពាក់ព័ន្ធ​ជាង​២០​កន្លែង​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ម៉ាស​នៅ​ព្រឹក​ថ្ងៃទី​០១​ ខែមីនា លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​អាជ្ញាធរ​ត្រូវ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស និង​វិធាន​ការបង្ការ ការពារ ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​មូលដ្ឋាន និង​អនុវត្តតាម​គោលការណ៍​របស់​ក្រសួង​សុខា​ភិ​បាល ជាពិសេស​វិធានការ ​ការពារ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ៣.​ការពារ និង ៣.​កុំ​។​

លោក​បាន​មានប្រសាសន៍ថា​ វិធានការ​៣.​ការពារ​រួមមាន​១.​ពាក់​ម៉ាស​ ២.​លាងដៃ ៣.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ​និង​គម្លាត​សុវត្ថិភាព​បុគ្គល​ចាប់ពី១,៥០​ម៉ែត្រ​ឡើងទៅ​ឱ្យបាន​គ្រប់គ្នា​នៅ​គ្រប់​ទី​កន្លែង​និង​អនុវត្ត​ឱ្យបាន​គ្រប់គ្នា​ចំណុច​បីប្រការនេះ វា​មាន​សារសំខាន់​ណាស់ ដូច្នេះ​ទើប​យើង​អាច​យកឈ្នះ​លើ​កូ​វីដ​-១៩បាន​ជោគជ័យ​។​

ចំណែក​វិធានការ​៣​កុំ វិញ​រួមមាន​១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូលនិង​ប្រើម៉ាស៊ីនត្រ​ជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្សល់​ចេញ​-​ចូល ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នាកុំ​ឱប​គ្នា​ជាដើម​។​

គួរបញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី​០១​ខែមីនា​ឆ្នាំ​២០២១​នេះ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ចំនួន​៣៥​នាក់​ហើយ​ក្នុងចំណោម​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កម្ភៈ​ចំ​នួន​៣១៦​នាក់​នៃ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៨២០​នាក់ក្នុងនោះ​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៧៧​នាក់ និង​អ្នកជំងឺ​ចំនួន៣៤៣​នាក់​កំពុង​ទទួល​ការព្យាបាល​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៣ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម