ព័ត៌មានជាតិ
ហេតុអ្វីបានជាមនុស្សបច្ចុប្បន្នឆាប់គិតខ្លី និងសម្លាប់ខ្លួនច្រើនម្ល៉េះ?
តាមការសង្កេតនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មានករណីគិតខ្លី សម្លាប់ខ្លួនជាច្រើន ហើយកើតមានច្រើនបំផុតលើយុវជនតែម្តង។ តើកត្តាអ្វីខ្លះ បានជាធ្វើឱ្យពួកគេឆាប់គិតខ្លី អស់សង្ឃឹមក្នុងជីវិតបែបនេះ?

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៅរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យកម្ពុជាថ្មី ដឹងថា សម្រាប់ការសង្កេតរបស់លោកផ្ទាល់ កាលដែលធ្វើឱ្យមនុស្សគិតខ្លី ឈានដល់ការសម្លាប់ខ្លួនក៏ព្រោះតែពួកគេមានវិបត្តិច្រើន ព្រោះយុវជនឆាប់ប្រឡូកនៅក្នុងសង្គមច្រើន ទាំងរឿងជីវិត រឿងស្នេហា ហើយក៏ឆាប់ប្រឡូកក្នុងគ្រឿងស្រវឹង គ្រឿងញៀន និងទទួលរងឥទ្ធិពលកត្តាសម្ភារៈនិយមផងដែរ។ លោកថា កាលណាមនុស្សឆាប់ប្រឡូកចូលទៅក្នុងបញ្ហា គាត់នឹងមានបញ្ហា ទន្ទឹមនោះ ពួកគេជាយុវជនគឺមិនទាន់អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់គ្រងជីវិតបានល្អនោះទេ។

លោកបណ្ឌិតនិយាយថា៖ “ធម្មតាមនុស្សត្រូវវិវត្ត ត្រូវរស់នៅតាមវ័យ ប៉ុន្តែ នៅពេលដែលគាត់វិវត្តមុនវ័យ គាត់ចូលប្រឡូកបញ្ហាមុនវ័យដែលគាត់ត្រូវប្រឡូក ចឹងគាត់ជួបនូវវិបត្តិផ្សេងៗ ជួបនូវការទាល់ច្រកអីផ្សេងៗ ចឹងគាត់ជ្រើសរើសការសម្លាប់ខ្លួនជាដើម”។ បន្ថែមពីនេះ លោកបណ្ឌិតបន្តថា ក្រៅពីការប្រឡូកខុសវ័យ ក៏មានចំណែកឥទ្ធិពលគ្រឿងញៀន គ្រឿងស្រវឹងផង ឥទ្ធិពលពីគម្រូក្នុងសង្គមជាក់ស្តែងផង។ ត្រង់ចំណុចសង្គមជាក់ស្តែង លោកបណ្ឌិតសំដៅដល់បុគ្គលមួយចំនួនដែលបម្រីការជាមន្ត្រីរាជការ នៅពេលមានបញ្ហាពិបាកដោះស្រាយ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមវិធីសាស្ត្រផ្សេង ។ ក្រៅពីនេះ ក៏មាននៅក្នុងបណ្តាញសង្គមដូចគ្នា ពោលគឺ អ្នកដែលមានរឿងរ៉ាវត្រូវបញ្ចប់ជីវិត បានយករឿងនោះមកបង្ហោះក្នុងបណ្តាញសង្គមដែរ ដូច្នេះអ្នកដទៃដែលមានបញ្ហាក៏យកគម្រូតាមហ្នឹងបន្តគ្នា។
លោកបណ្ឌិតបញ្ជាក់ថា ចំណុចមួយទៀតដែលជាកត្តារួមចំណែក គឺកង្វះខាតនៃការយកចិត្តទុកដាក់របស់ម្តាយឪពុកចំពោះកូន ការខ្វះខាតរបស់សហគមន៍ ឬក៏អាជ្ញាធរពាក់ព័ន្ធ ព្រោះជាទូទៅនៅក្នុងសង្គមមួយតែងមានមនុស្សខ្លាំង ខ្សោយ អ្នកជួយខ្លួនឯងបាន និងមិនបាន។ ដូចនេះហើយ បុគ្គលដែលខ្សោយ និងមានបញ្ហា គឺជាបុគ្គលដែលត្រូវការជំនួយ ការយកចិត្តទុកដាក់ និងការប្រឹក្សាពីភាគីពាក់ព័ន្ធ ដូចជាសង្គម ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ជាដើម។ ដូច្នេះ ប្រសិនជាភាគីពាក់ព័ន្ធទាំងនេះខ្សោយ ក៏ធ្វើឱ្យពួកគេងាយនឹងសម្រេចចិត្តគិតខ្លីដែរ។

បញ្ហាទាំងអស់នេះ លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា ប្រសិនជាមិនបានដោះស្រាយ ជួយសង្គ្រោះ ទាន់ពេលវេលោនោញ នឹងធ្វើឱ្យធនធានមនុស្សបាត់បង់ ជះឥទ្ធិពលមិនល្អដល់អ្នកក្រោយ ព្រោះពួកគេអាចយកគម្រូបែបនេះដើម្បីដោះស្រាយបញ្ហារបស់ពួកគេដូចគ្នា៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?